ទើបតែ ២០ឆ្នាំ!! ប៉ុន្តែត្រូវក្លឹបនៅអង់គ្លេសចេញមកប្រជែងគ្នាចង់បានទៅហើយ

0

បរទេស៖ កីឡាករវ័យក្មេងរបស់ក្លឹប Juventus ដែលកំពុងលេងខ្ចីជើងនៅក្លឹប Frosinone បានធ្វើនៅរឿងគួរអោយភ្ញាក់ផ្អើលមួយនៅក្នុងរដូវកាល ២០២៣-២៤។ នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាមានក្លឹបនៅ Premier League បានចាប់អារម្មណ៍ទៅលើកីឡាករសញ្ជាតិអាហ្សង់ទីន ខណៈលោក Cristiano Giuntoli ដែលជានាយកក្លឹប Juvenus បានធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសនៅសប្តាហ៍នេះ ដើម្បីធ្វើការលើផែនការផ្ទេរនាខែមករានេះ។ តាមប្រភពដដែរបានអោយដឹងថា Soule បានក្លាយជាប្រធានបទសម្រាប់ក្រុម Crystal Palace និង Newcastle ដែលបានត្រៀមក្នុងការដាក់សំណើររហូតដល់ ២៥លានអឺរ៉ូ បូកបន្ថែមនឹងប្រាក់រង្វាន់ ដែលវាបានធ្វើអោយក្លឹបសេះបង្កងពិបាកនឹងបដិសេធចំពោះសំណើរនេះ។

Matias Soule NXGN 2022

តាមប្រភពដដែរបានអោយដឹងថាក្លឹបយក្សមួយនេះកំពុងជួបនឹងបញ្ហាហិរញ្ញវត្ថុ ដោយសារតែពួកគេមិនអាចលេងនៅក្នុងពាន់រង្វាន់ Champions League បាន។ ដូច្នេះក្លឹបយក្សមួយនេះត្រូវតែលក់នៅកីឡាករយុវជនម្នាក់ ដើម្បីធ្វើអោយស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនបានប្រសើរឡើងវិញ។ ប្រភពដដែរនេះក៏បានបន្ថែមទៀតថា កីឡាករ Soule អាចនឹងទទួលយកនៅសំណើរនេះ ដោយសារតែគាត់អាចនឹងទទួលបានប្រាក់ឈ្នួលច្រើនជាង ២ដងនៃប្រាក់ឈ្នួលបច្ចុប្បន្ន។

Allegri Juventus Inter

កីឡាករវ័យ ២០ឆ្នាំរូបនេះបានចាប់ផ្តើមរដូវកាល ២០២៣-២៤ ដោយស៊ុតបញ្ចូលទីបាន ៦គ្រាប់ និង assist ម្តង សម្រាប់ការបង្ហាញខ្លួន ១២ប្រកួតអោយក្លឹប Frosinone៕