បរទេស៖ ខ្សែការពារដែលមានបទពិសោធន៍ នឹងផុតកុងត្រានៅទឹកដី Camp Nou នារដូវក្តៅក្រោយ។ មិនទាន់មានការចរចាណាមួយទៅលើការបន្តកុងត្រាថ្មីនោះទេ ដែលគេសម្លឹងឃើញថាខាងក្លឹប Barca មានបំណង់កាត់បន្ថយនៅការចំណាយទៅលើប្រាក់ឈ្នួលបន្ថែមទៀតចេញពីបញ្ជីហរិញ្ញវត្ថុរបស់ក្លឹប។ ហើយមានការរអ៊ូរទាំអំពីការផ្លាស់ប្តូរត្រូវបានដាក់ទណ្ឌកម្មក្នុងខែមករា។

អតីតកីឡាករឆ្នើមរបស់ក្លឹប Bolton និង Chelsea គឺ Alonso ក៏មានព័ត៌មានចចាមអារាមជាមួយនឹងក្លឹប Manchester United កាលពីរដូវក្តៅកន្លងទៅ ហើយក្លឹបបិសាចក្រហមអាចនឹងធ្វើការពិចារណាទៅលើរូបគាត់ជាថ្មីម្តងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាខ្សែការពារវ័យ ៣២ឆ្នាំរូបនេះ ក៏មានការចាប់អារម្មណ៍ពីក្លឹបនៅខាងមជ្ឃឹមបូព៌ាផងដែរ។
កីឡាករ Alonso អាចនឹងទទួលបានឪកាសក្នុងការទៅចូលរួមជាមួយនឹងកីឡាករ Cristiano Ronaldo និង Karim Benzema នៅអារ៉ាប៊ីសាអូឌីត ដោយមានក្លឹបមួយចំនួននៅទីនោះកំពុងរៀបចំចំពោះការផ្ទេរមួយនេះ។ ទោះបីជាយ៉ាងណា ប្រភពដែរក៏បានបញ្ជាក់ថាកីឡាករសញ្ជាតិអេស្បាញ់រូបនេះចង់ធ្វើការបញ្ចប់នៅរដូវកាល ២០២៣-២៤ សិន មុននឹងធ្វើការសម្រេចចិត្ត។
.jpg?auto=webp&format=pjpg&width=3840&quality=60)
គាត់ត្រូវធ្វើការប្រជែងជាមួយនឹងកីឡាករ Alejandro Balde និង Joao Cancelo ដើម្បីទទួលបានពេលវេលាលេងលើទីលាន។ ការសម្រេចចិត្តចុងក្រោយអំពីអនាគតរបស់គាត់នឹងធ្វើឡើងនៅចុងរដូវកាលនេះ ជាមួយនឹងការចាប់អារម្មណ៍ពីក្លឹបនៅអង់គ្លេស និងអារ៉ាប៊ីសាអូឌីត៕