បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Ekrem KONUR បានអោយដឹងថាក្លឹប Brentford មិនមានផែនការក្នុងការលក់ខ្សែប្រយុទ្ធ Ivan Toney នៅក្នុងទីផ្សាដោះដូររដូវរងាខែមករានេះទេ ប៉ុន្តែពួកគេអាចនឹងពិចារណាលក់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស ប្រសិនជាពួកគេអាចទទួលបានសំណើរខ្ពស់ជាង ៧០លានអឺរ៉ូ។
គួរបញ្ជាក់ខ្សែប្រយុទ្ធត្រូវបានហាមប្រាមមិនអោយចូលរួមប្រកួតអស់រយៈពេល ៨ខែ ដោយសារតែជាប់ពាក់ព័ន្ធជាមួយនឹងការភ្នាល់ល្បែង។ ហើយឥលូវនេះគាត់ក៏ស្ថិតនៅក្នុងសប្តាហ៍ចុងក្រោយនៃខែទី៨ របស់បំរាមនេះហើយ។ ដូច្នេះគាត់អាចនឹងបង្ហាញខ្លួននៅក្នុងខែមករាខាងមុខសម្រាប់ក្រុម Brentford៕
💣Brentford do not plan to sell Ivan Toney in the January transfer window, but they could consider selling the English striker if they receive an offer over €70 million.
🏴 🐝 #BeeTogether pic.twitter.com/fVrmLC9PMd— Ekrem KONUR (@Ekremkonur) December 2, 2023