បរទេស៖ កីឡាករវ័យ ២៣ឆ្នាំ ដែលធ្លាប់ហ្វឹកហាត់នៅក្រុមយុវជនរបស់ក្លឹប Chelsea កំពុងតែមានអនាគតភ្លឺស្វាងក្រោយចាកចេញពី Stamford Bridge នៅឆ្នាំ២០២១ ដោយពេលនេះគាត់អាចបង្ហាញខ្លួនជិត ១០០ដងអោយក្លឹប Palace ហើយ និងបានទទួលនៅតំណែងជាកីឡាករបម្រុងសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសក្រោមការដឹកនាំរបស់លោក Gareth Southgate។

ទម្រង់លេងរបស់គាត់បានទាក់ទាញក្លឹបជាច្រើននៅ Premier League ក៏ដូចជាតំបន់អឺរ៉ុប។ កីឡាករ Guehi ក៏ត្រូវបានតាមដានអោយក្រុមការងាររបស់ក្លឹប Chelsea ហើយបើតាមប្រភពផ្សេងទៀតដែលបានចេញផ្សាយដោយ 90min ថាខ្សែការពាររូបនេះក៏បានបើកចំហក្នុងការត្រលប់ទៅកាន់ក្លឹបចាស់របស់ខ្លួនវិញផងដែរ។
ក្លឹប Manchester Unite, Newcastle United និង Tottenham Hotspur បានធ្វើការតាមដានខ្សែការពារកណ្តាលរូបនេះ ខណៈពេលដែលក្លឹបយក្ស Bayern Munich ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយក Guehi។

ទោះបីជាយ៉ាងណាក៏ដោយ តាមការចេញផ្សាយរបស់ 90min ជឿជាក់ថាកីឡាករ Guehi មិនមានផែនការក្នុងការចាកចេញពីក្លឹប Palace នៅខែមករានោះទេ ដោយគាត់មិនចង់ផ្ទេរដើម្បីធ្វើអោយប៉ះពាល់ដ៏តំណែងរបស់គាត់នៅក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់រដូវក្តៅឆ្នាំក្រោយ។
ខាងក្លឹប Palace មិនមានបំណង់ចង់ចែកផ្លូវជាមួយនឹងកីឡាករ Guehi ដូចគ្នា។ ខ្សែការពាររូបនេះនៅសល់កុងត្រាជាមួយនឹងក្លឹប ដល់ឆ្នាំ២០២៦ និងមានផែនការក្នុងការផ្តល់នៅកុងត្រាថ្មីអោយ Guehi ជាមួយនឹងការតម្លើងប្រាក់ឈ្នួល៕