បុគ្គលិក Arsenal ទៅមើលការប្រកួតរវាង Man Utd និង Galatasaray ដើម្បីតាមដានកីឡាករម្នាក់នេះ

0

បរទេស៖ លោក Edu ដែលជាអ្នកសម្រប់សម្រួលក្នុងការផ្ទេរកីឡាកររបស់ក្លឹប Arsenal បានមើលនៅការប្រកួតរវាងក្លឹប Manchester United និង Galatasaray កាលពីយប់ថ្ងៃពុធ។ កីឡាករ Sacha Boey បានបង្ហាញនៅទម្រង់លេងយ៉ាងល្អក្នុងការប្រជែងជាមួយនឹងក្លឹបកំពូលនៅក្របខណ្ឌ Premier League។

Sacha Boey Galatasaray 2023-24

ការផ្ទេរយកកីឡាករ Boey អាចនឹងផ្តល់អោយអ្នកចាត់ការ Mikel Arteta នៅកីឡាករដែលលោកត្រូវការម្នាក់ ដោយសារតែគាត់អាចលេងក្នុងតំណែងដែលក្លឹបកាំភ្លើងធំកំពុងខ្វះខាត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun បានអោយដឹងថាក្លឹប Arsenal និង United បានតាមដានទៅលើកីឡាករវ័យក្មេងរូបនេះ ដែលមានតម្លៃខ្លួនប្រមាណ ២២លានផោន៕