បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Voetbalkrant បានអោយដឹងថាក្លឹប Newcastle បានសម្លឹងឃើញការផ្លាស់ប្តូរដ៏គួរអោយភ្ញាក់ផ្អើលមួយសម្រាប់អតីតខ្សែប្រយុទ្ធរបស់ក្លឹប Chelsea និង Manchester United គឺកីឡាករ Romelu Lukaku។

ក្លឹបសារិកាព្រៃបានសម្លឹងឃើញកីឡាករ Lukaku ជាជម្រើសក្នុងការពង្រឹងនៅតំបន់ប្រយុទ្ធរបស់ខ្លួនសម្រាប់រដូវកាលក្រោយ។ ហើយគាត់អាចនឹងជួយអោយមានការប្រកួតប្រជែងសម្រាប់ខ្សែប្រយុទ្ធ Alexander Isak និង Callum Wilson ផងដែរ៕