ក្លឹប Manchester United មានបំណងចង់ចុះហត្ថលេខាលើកីឡាករចំនួន 4 នាក់នៅក្នុងទីផ្សារខែមករា មកកាន់ទឹកដី Old Trafford។
ពេលនេះក្លឹបក៏កំពុងសម្លឹងរក ការចុះហត្ថលេខាលើខ្សែការពារ ខ្សែបម្រើការពារ ខ្សែបម្រើ និងខ្សែប្រយុទ្ធកណ្ដាល ដែលក្នុងនោះវាជាតួនាទីរបស់កីឡាករ Raphael Varane ,Mason Mount ,Casemiro ,Rasmus Hojlund ។
សម្រាប់កីឡាករ Casemiro និង Varane ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរដ៏មានតម្លៃទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយអតីតតារាឆ្នើមរបស់ក្រុម Real Madrid បានស៊ូទ្រាំនឹងរដូវកាលដ៏ខកចិត្តរហូតមកដល់ពេលនេះ។
អតីតតារា Chelsea កីឡាករ Mason Mount ក៏ជាកីឡាករម្នាក់ដែលតស៊ូតាំងពីគាត់មកដល់ Manchester United ប៉ុន្តែមិនទាន់រកគ្រាប់បាល់ឱ្យក្រុមថ្មីរបស់គាត់បាននៅឡើយទេ។
ចំណែកតំបន់របស់កីឡាករ Rasmus Hojlund លោក Erik Ten Hag បានបញ្ជាក់ប្រាប់ថា គាត់ចង់កាត់បន្ថយកម្លាំងរបស់កីឡាករវ័យក្មេងរូបនេះ ដោយស្វែងរកខ្សែប្រយុទ្ធកណ្តាលបន្ថែមទៀត៕