បរទេស៖ កីឡាករ Armando Broja សម្រេចចិត្តបន្តស្នាក់នៅជាមួយនឹងក្លឹប Chelsea ជាមួយនឹងហានិភ័យនៃការមកដល់នៅខ្សែប្រយុទ្ធបន្ថែមទៀតនៅទឹកដី Stamford Bridge នាខែមករា។ ខាងក្លឹប Fulham ជាក្រុមមួយដែលមានពាក្យចចាមអារាមចង់បានកីឡាករវ័យ២២ឆ្នាំរូបនេះ ខណៈពេលដែលគាត់បានជូបនៅបញ្ហារបួសអស់រយៈពេល ១២ខែទៅលើអាជីពរបស់គាត់នៅក្លឹបតោខៀវ។
Broja បានត្រលប់ពីការព្យាបាលរបួស ACL កាលពីខែកញ្ញាកន្លងទៅ ប៉ុន្តែបានត្រឹមតែមួយខែ គាត់ក៏បានជួបនឹងបញ្ហារបួសជង្គង់បន្តទៀត។ ខ្សែប្រយុទ្ធរូបនេះ ទើបតែបង្ហាញខ្លួនបាន ២ដងប៉ុណ្ណោះ ក្រោយបានជាសះស្បើយ។
នោះអាស្រ័យលើ Broja ថាអាចប្រជែងយកតំណែងពីកីឡាករ Nicolas Jackson នៅតំបន់ប្រយុទ្ធរបស់ Chelsea ដែរឫទេ។ ហើយការប្រកួតនៅខាងមុខនឹងកើនឡើងតែនៅពេលដែលកីឡាករ Christopher Nkunku ចូលមកក្នុងផ្នែកមួយនេះ។
នៅពេលនេះមានខ្សែប្រយុទ្ធបីនាក់ ហើយនឹងអាចក្លាយជាបួននាក់នៅក្នុងខែមករា ខណៈដែលលោក Todd Boehly ចាត់ទុកតារាឆ្នើម Victor Osimhen ជាគោលដៅខ្សែប្រយុទ្ធកំពូលរបស់គាត់នាពេលទីផ្សារដោះដូរបន្ទាប់។ ការមកដល់របស់កីឡាករដែលមានតម្លៃខ្ពស់រូបនេះ និអាចជាដំណឹងអាក្រក់សម្រាប់កីឡាករ Broja, Jackson និង Nkunku នៅក្នុងការស្វែងរកកន្លែងមួយជម្រើស១១នាក់ដំបូងរបស់លោក Mauricio Pochettino ។
ខាងក្លឹប Fulham បានផ្តល៉អោយ Broja នៅការចាកចេញពី Chelsea នារដូវត្រជាក់ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Express Sport បានអោយដឹងថាខ្សែប្រយុទ្ធរូបនេះនឹងមិនចាកចេញពីទឹកដី Stamford Bridge នោះទេ។ ខាងភ្នាក់ងាររបស់កីឡាករមិនទាន់ទទួលបាននៅសំណើរផ្លូវការណ៍នោះទេ ដោយសារតែទីផ្សារដោះដូរនៅពេលមួយខែទៀតទើបបើកឯណ្ណោះ។
គួរបញ្ជាក់ថា Borja ត្រូវបានវាយតម្លៃខ្ពស់ពីសំណាក់ក្រុមការងារក្លឹប Chelsea ហើយគាត់ទើបតែចុះហត្ថលេខាទៅលើកុងត្រា ៦ឆ្នាំជាមួយក្លឹបកាលពីខែកញ្ញាកន្លងទៅ។ ខាងក្លឹប Real Madrid ក៏ធ្លាប់ចាប់អារម្មណ៍ទៅលើយុវជនម្នាក់ផងដែរ៕