បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Telegraph បានអោយដឹងថាក្លឹប Chelsea បានចេញមកធ្វើការប្រជែងជាមួយនឹងក្លឹប Arsenal ទៅលើការចុះហត្ថលេខាផ្ទេរយកខ្សែប្រយុទ្ធ Victor Osimhen នៅពេលដែលពួកគេនៅលើទីផ្សារដោះដូរ ដើម្បីស្វែងរកនៅខ្សែប្រយុទ្ធ។
អ្នកចាត់ការក្លឹប Arsenal លោក Mikel Arteta ធ្លាប់បានបញ្ជាក់ថាក្លឹបនឹងផ្តល់អទិភាពចំបង់ចំពោះការផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ារូបនេះ។ ខណៈក្លឹប Chelsea វិញ ក៏បានធ្វើដូចគ្នាផងដែរ។ ក្នុងនោះកីឡាករ Osimhen ដែលមានតម្លៃលើស ១០០លានផោន អាចនឹងចាប់អារម្មណ៍ក្នុងការផ្ទេរមកកាន់ទឹកដី Stamford Bridge៕