បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាក្លឹប Juventus បានដាក់បញ្ចូលនៅឈ្មោះកីឡាករ Kalvin Phillips, Thomas Partey និង Pierre-Emile Hojbjerg នៅក្នុងបញ្ជីដែលពួកគេត្រូវផ្ទេរនាទីផ្សារដោះដូរនាពេលខាងមុខ។
កីឡាករដែលបីរូបនេះក្នុងក្របខណ្ឌ Premier League នេះ គឺមិនមានពេលវេលាប្រកួតគ្រប់គ្រាន់នៅរដូវកាលនេះសម្រាប់ក្លឹប Manchester City, Arsenal និង Tottenham។ ប្រភពដដែរបានអោយដឹងថាពួកគេបាននឹងកំពុងមានទំនាក់ទំនងជាមួយនឹងលោក Cristiano Giuntilo ដែលជានាយកបច្ចេកទេសរបស់ក្លឹប Juventus នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕