បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ 90min បានអោយដឹងថាមានក្លឹបចំនួន២ នៅក្របខណ្ឌ English Premier League គឺ Chelsea និង Liverpool ដែលបានចេញមកប្រជែងគ្នាយកយុវជនវ័យ ១៥ឆ្នាំ Francesco Camarda។

កីឡាករវ័យក្មេងរូបនេះបានបង្ហាញខ្លួននៅក្នុងជំនួបរវាងក្លឹប AC Milan និងក្លឹប Fiorentina ស្របពេលជាមួយគ្នានេះមានក្លឹបនៅតំបន់អឺរ៉ុបដូចជា PSG, Real Madrid និង Borussia Dortmund ក៏បានតាមមើលគាត់ផងដែរ៕