លោក Gareth Southgate ប្រាប់​ថា​គាត់​បាន​រៀន​ច្រើន​ពី​ក្រុម​ជម្រើសជាតិ ម៉ា​សេ​ឡូ​នៀ​ខាងជើង

0

អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Gareth Southgate បញ្ជាក់​ថា​គាត់​បាន​រៀន​ច្រើន​សម្រាប់​លទ្ធផល​ស្មើរ​ទល់​នឹង​ក្រុម​ជម្រើសជាតិ North Macedonia ។

លោក Southgate បាន​ប្រាប់ BBC ថា​៖ «​ខ្ញុំ​គិត​ថា​នៅ​ក្នុង​ការ​ប្រកួត​ទាំង​ពីរ​ចុង​ក្រោយ​នេះ យើង​អាច​មើលឃើញ​គុណភាព​របស់​កីឡាករ ក៏​ដូច​ជា​ការ​ព្យាយាម​ចង់​ឈ្នះ​របស់​ពួក​គេ​។ យើង​បាន​រៀន​ពី​ការ​ប្រកួត​ទាំង​ពីរ ដែល​ជា​អត្ថប្រយោជន៍​សម្រាប់​ពួក​យើង ។ ពិត​ណាស់ កីឡាករ​របស់​យើង​ចង់រក​គ្រាប់​បាល់​អោយ​បាន ប៉ុន្តែ North Macedonia ពិតជា​ល្អ​ណាស់​នៅ​ទី​នេះ​»​។

ភាព​វិជ្ជមាន​មួយ​សម្រាប់ Southgate គឺ​កីឡាករ​វ័យក្មេង Rico Lewis ដែល​បាន​ក្លាយជា​កីឡាករ​ក្មេង​បំផុត​ទី 20 របស់​អង់គ្លេស ដោយ​បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​មួយ​ថ្ងៃមុន​ថ្ងៃ​ខួបកំណើត​អាយុ 19 ឆ្នាំ​របស់​គាត់ ។

លោក Southgate បាន​បន្ថែម​ថា​៖ «​ខ្ញុំ​គិត​ថា​គាត់​ជា​កីឡាករ​ល្អ ។ សមត្ថភាព​របស់​គាត់​គឺ​មាន​ភាព​លេចធ្លោ ។ គាត់​មាន​ភាព​ក្លាហាន​ជាមួយ​ការ​គ្រប់គ្រង​បាល់​»​។

គួ​បញ្ជាក់​ផង​ដែរ​ថា អង់គ្លេស​បញ្ចប់​យុទ្ធនាការ​ជម្រុះ Euro 2024 របស់​ពួក​គេ ដោយ​មិន​ស្គាល់​ពាក្យ​ចាញ់ ហើយ​ការ​ប្រកួត​បន្ទាប់​ពួក​គេ​ត្រូវ​ជួប​ប្រេ​ស៊ី​ល និង​បែ​ល​ហ្ស៊ិ​ក​ក្នុង​ការ​ប្រកួត​មិត្តភាព​ក្នុង​ខែមីនា​៕