Arsenal ផ្តាំទៅ Bayern Munich រឿងចង់បានខ្សែការពាររូបនេះថា

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Florian Plettenberg បានអោយដឹងថាក្លឹប Bayern Munich កំពុងតែជម្រុញអោយមានការផ្ទេរយកខ្សែការពារសញ្ជាតិជប៉ុនវ័យ ២៥ Tomiyasu នៅរដូវក្តៅខាងមុខ។ លក្ខណៈពិសេសដែលធ្វើអោយក្រុមលោក Tuchel ចង់បានខ្សែការពាររូបនេះ ដោយសារតែគាត់អាចលេងបានក្នុងតំណែងជាខ្សែការពារកណ្តាល, ខ្សែការពារឆ្វេង និងស្តាំ បានទាំងអស់។

ខាងក្លឹប Bayern ចង់ធ្វើការចុះហត្ថលេខាយកគាត់នៅរដូវរងាខែមករានេះ ប៉ុន្តែខាងក្លឹប Arsenal មិនចង់អោយគាត់ចាកចេញពីក្លឹបនោះទេ។ ដោយខាងក្លឹបកាំភ្លើងបានបញ្ជាក់យ៉ាងច្បាស់ថា Tomiyasu សម្រាប់លក់នោះទេ។

គួរបញ្ជាក់ថាខាងក្លឹប Bayern នៅតែបន្តតាមដានទៅលើស្ថានភាពរបស់កីឡាកររូបនេះ ដោយអាចប្តូរពេលវេលាក្នុងការផ្ទេរទៅរដូវក្តៅខាងមុខវិញ៕