បរទេស៖ ខ្សែបម្រើសញ្ជាតិក្រូអាត់បានស្ថិតនៅក្រៅជម្រើសរបស់ក្លឹប Real Madrid នារដូវកាលនេះ។ លោកBorja Couce ដែលជាភ្នាក់ងាររបស់កីឡាករ Modric បានបញ្ជាក់ថាអតិថិជនរបស់គាត់អាចនឹងផ្ទេរទីកាន់មជ្ឈឹមបូព៌ានៅខែមករាខាងមុខនេះ។ គាត់ក៏បានបន្ថែតទៀតថាកីឡាករ Modric បានទទួលនៅសំណើរជាច្រើនពីក្លឹបនៅអារ៉ាប៊ីសាអូឌីត។
ក្នុងចំណោមការលេង ១៥ប្រកួតអោយ Real Madrid នៅរដូវកាលនេះ កីឡាករវ័យ ៣៨ឆ្នាំ ទើបតែបង្ហាញខ្លួនជាជម្រើសដំបូងបានតែ ៦ដងប៉ុណ្ណោះ។ ខ្សែបម្រើរូបនេះក៏បានបញ្ជាក់អំពីការមិនសប្បាយចិត្តដែលគាត់មានពេលវេលាលេងលើទីលានតិចតួចនារដូវកាលនេះ។
លោក Borja Couce បានប្រាប់សារព័ត៌មាន Shoot អោយដឹងថា៖ “ក្លឹបនៅអារ៉ាប៊ីសាអូឌីត? នៅរដូវក្តៅនេះមានក្លឹបនៅអារ៉ាប់ជាច្រើនចាប់អារម្មណ៍ទៅលើ Modric និងចង់ចុះហត្ថលេខាយកគាត់។ គាត់បានទទួលនៅសំណើរជាច្រើនពីក្លឹបនៅស្រុក ក៏ដូចជានៅក្តៅស្រុកផងដែរ។ នៅពេលនេះ Modric ផ្តោតលើក្លឹប Real Madrid ប៉ុន្តែសម្រាប់គំនិតនៃការផ្ទេរទៅកាន់ Saudi Pro League ក៏អាចកើតឡើងផងដែរ ប្រសិនជាមានសំណើរដ៏សាកសមមួយ”៕