បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Manchester United បានបិទនៅការផ្ទេរទាំងអស់សម្រាប់កីឡាករ Antony នៅពេលទីផ្សាដោះដូរនាខែមករាបើក។
ខ្សែប្រយុទ្ធស្លាបវ័យ ២៣ឆ្នាំរូបនេះបានខកខានក្នុងការរកគ្រាប់បាល់ក្នុងការប្រកួត ១២ដងចុងក្រោយនេះ នៅក្រុមព្រឹត្តិការន៍ទាំងអស់ ស្របពេលដែលក្លឹបបិសាចក្រហមកំពុងជួបបញ្ហាខ្វះខាតនៅជម្រើសនៅក្នុងតំបន់ប្រយុទ្ធ។ ដោយសារតែបញ្ហានេះបានធ្វើអោយក្លឹបសម្រេចចិត្តមិនចែកផ្លូវជាមួយនឹង Antony នោះទេ ហើយនឹងធ្វើការពិនិត្យឡើងវិញទៅលើស្ថានភាពរបស់គាត់នៅរដូវក្តៅក្រោយវិញ៕