Arteta អាចនឹងត្រូវលក់កីឡាករ ៤រូបនេះ ទើបអាចទិញយកខ្សែប្រយុទ្ធ Toney បាន

0

បរទេស៖ ខ្សែប្រយុទ្ធក្លឹប Brentford នឹងត្រលប់មកកាន់ទីលានវិញនៅរដូវរងារនេះ ក្រោយជាប់បំរាមរបស់ FA ទាក់ទងនឹងការភ្នាល់ល្បែង។ Toney បានស៊ុតបញ្ចូលទី ២០គ្រាប់នៅ Premier League កាលពីរដូវកាលមុនហើយខាងក្លឹប Arsenal នឹងកំពុងនាំមុខក្លឹប Chelsea និង Manchester United ក្នុងការចុះហត្ថលេខាយករូបគាត់។

Arsenal could sell up to four players to fund a move for Brentford striker Ivan Toney

ទោះបីជាយ៉ាងណាក៏ដោយតាមរយៈការចេញផ្សាយរបស់ The Athletic បានអោយដឹងថាលោក Mikel Arteta កំពុងតែជួបនឹងបញ្ហា ដោយពាក់ព័ន្ធនឹងច្បាប់ Financial Fair Play។ ដោយក្លឹបកាំភ្លើងធំបានចំណាយលុយលើ ២០០លានផោនកាលពីរដូវក្តៅកន្លងទៅក្នុងការនាំយក Declan Rice, Jurrien Timber និង Kai Havertz។ ហើយក្នុងនោះ David Raya នឹងអាចផ្ទេរក្នុងតម្លៃ ៣០លានផោននៅឆ្នាំក្រោយ បន្ទាប់ពីបញ្ចប់ការខ្ចីជើងជាមួយនឹងក្លឹប Arsenal។

កត្តាទាំងនេះធ្វើអោយក្លឹប Arsenal ត្រូវលក់កីឡាករចេញខ្លះសិន មុននឹងពួកគេអាចដាក់សំណើរផ្ទេរ Toney ដែលមានតម្លៃប្រមាណ ១០០លានផោន ត្រូវបានកំណត់ដោយលោក Thomas Frank។

ក្លឹបកាំភ្លើងធំមានក្រុមដ៏ធំមួយដែលត្រូវធ្វើការប្រកួតប្រជែងក្នុង League នៅអង់គ្លេស និងតំបន់អឺរ៉ុប។ ហើយក្នុងនោះលោក Arteta បានបញ្ជាក់អំពីការលក់នៅកីឡាករ ៤នាក់ ដើម្បីប្រមូលថវិកាត្រលប់មកវិញ។ ប៉ុន្តែនៅមិនទាន់ច្បាស់នោះទេ ថាបុរសសញ្ជាតិអេស្ប៉ាញនេះ នឹងលក់កីឡាករណាខ្លះនៅរដូវរងាខាងមុខ។ មើលទៅគាត់អាចនឹងលក់កីឡាករណា ដែល​មាន​ការ​លំបាក​ក្នុង​ការ​ប្រកួត​ក្នុង​ក្រុម​ដំបូង​ក្នុង​រដូវ​កាល​នេះ។

បើយោងតាម Express បានអោយដឹងថា ក្នុងនោះក៏អាចជាអ្នកចាំទី Aaron Ramsdale ផងដែរ។ ដោយសារតែគាត់នៅពេលនេះ បានក្លាយជាអ្នកចាំទីដៃទី២ នៅ Emirate ដោយនៅពីក្រោយ Raya ស្របពេលដែលមានព័ត៌មានចចាមអារាមក្នុងការផ្ទេរទៅកាន់ Chelsea ដូចគ្នា។

Aaron Ramsdale and Thomas Partey's futures could come under the spotlight

ខ្សែបម្រើ Thomas Partey ក៏អាចជាកីឡាករម្នាក់ផងដែរ ក្រោយរួបគាត់បានជួបបញ្ហារបួសផ្សេងទៀតធ្វើអោយគាត់ត្រូវសម្រាក់ព្យាបាលដល់ឆ្នាំ២០២៤។

Emile Smith Rowe and Eddie Nketiah could also be at risk of the chop

សម្រាប់ Emile Smith Rowe ដែលជាកីឡាករម្នាក់កំពុងមានបញ្ហារបួស ក៏កំពុងត្រូវបានចាប់អារម្មណ៍ពីក្លឹប Aston Villa និង Newcastle។

ប្រសីនជាកីឡាករ Toney ផ្ទេរមកកាន់ Arsenal មែននោះ ក៏អាចធ្វើអោយប៉ះពាល់ដ៏អនាគត Eddie Nketiah ផងដែរ។ ដោយអាចធ្វើអោយគាត់ក្លាយជាខ្សែប្រយុទ្ធជម្រើសទី៣ នៅពីក្រោយ Toney និង Gabriel Jesus៕