បរទេស៖ គ្រូបង្វឹកបង្គោលរបស់ក្រុមជម្រើសជាតិអេស្ប៉ាញលោក Fernando Santos បានបញ្ជាក់ថាកីឡាករ Cristiano Ronaldo នៅមិនទាន់បាននិយាយជាមួយគាត់នោះទេ ក្រោយលោកបានដកគាត់អោយអង្គុយកៅអីបម្រុងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០២២។
ក្រសែភ្នែកជុំវិញពិភពលោកបានសម្លឹងមើលមក នៅពេលដែលអតីតកីឡាកររបស់ Real Madrid និង Manchester United ត្រូវបានដកចេញពីជម្រើស ១១នាក់ដំបូងក្នុងការប្រកួតវគ្គ ១៦ក្រុម ជាមួយនឹងស្វីស។
ហើយការស៊ុតបញ្ចូលទី Hat-trick របស់កីឡាករ Goncalo Ramos បានធ្វើអោយកីឡាករ Ronaldo បន្តអង្គុយនៅកៅអីបម្រុងសម្រាប់ការប្រកួតជាមួយ ម៉ូរ៉ាកូ ខណៈពេលដែលព័រទុយហ្គាល់បានចាញការប្រកួតក្នុងលទ្ធផល ១ទល់នឹង០។
នៅពេលនេះលោក Santos បានបញ្ជាក់ថាកិឡាករ Ronaldo បានស្តីបន្ទោសអោយគាត់ ចាប់តាំងពីធ្វើអោយប្រទេសធ្លាក់ចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។
ចំពោះរឿងនេះ លោក Santos បានប្រាប់សារព័ត៌មាន Marca ថា “ខ្ញុំនឹងធ្វើការសម្រេចដដែរ!! វាជាយុទ្ធសាស្ត្រ។ ដំបូងខ្ញុំត្រូវគិតអំពីក្រុម។ ខ្ញុំគិតថាយុទ្ធសាស្ត្រនេះ គឺជាការសម្រេចចិត្តដ៏ល្អ។ ក្រុមការងារបច្ចេកទេស និងខ្ញុំ បានពិភាក្សារគ្នាទៅលើរឿងនេះ ដែលវាមិនមែនជាការសម្រេចចិត្តងាយស្រួលនោះទេ។ ទោះបីជាមានបញ្ហាផ្ទាល់ខ្លួន, ទំនាក់ទំនង និងរឿងផ្សេងទៀត ដែលវាជាជម្រើសល្អ។ ការទុកចិត្តរបស់ខ្ញុំលើគាត់គឺដូចគ្នា”៕