វាជាថ្ងៃដ៏មោទនភាពមួយសម្រាប់ខ្សែការពារ FC Porto កីឡាករ Pepe ដែលបានបំបែកកំណត់ត្រា Francesco Totti ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីចាស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ Champions League ។
ខ្សែការពារ Pepe បានក្លាយជាអ្នកស៊ុតបញ្ចូលទីចាស់បំផុតក្នុងប្រវត្តិសាស្ត្រ Champions League ខណៈដែលការតែតបាល់បញ្ចូលទីចុងម៉ោងរបស់គាត់បានជួយ Porto យកឈ្នះ Royal Antwerp ក្នុងពូល H ។
Pepe បានស៊ុតបញ្ចូលទីគ្រាប់ទីពីរនៃជ័យជម្នះ 2-0 សម្រាប់ Porto នៅនាទីទី 91 ហើយបានក្លាយជាកីឡាករដំបូងដែលមានអាយុលើសពី 40 ឆ្នាំដែលស៊ុតបញ្ចូលទីនៅ Champions League។ ដោយកីឡាករ Francesco Totti របស់ក្លឹប Roma បានបង្កើតកំណត់ត្រាស៊ុតបញ្ចូលទីអាយុច្រើនបំផុតនៅអាយុ 38 ឆ្នាំ 59 ថ្ងៃនៅឆ្នាំ 2014។
គួរបញ្ជាក់ផងដែរ ជ័យជម្នះរបស់ក្រុម FC Porto បានធ្វើឲ្យក្រុមនៅលីគកំពូលព័ទុយហ្កាល់មាន 9 ពិន្ទុស្មើគ្នាជាមួយក្រុម Barcelona៕