ប្រធានសមាគមបាល់ទាត់ជប៉ុន ៖ លោក SAITO Satoshi ធ្វើការនៅ JFA និងAFC ក្នុងផ្នែកទីផ្សារ មិនដែលចូលរួមពាក់ព័ន្ធផ្នែកបច្ចេកទេសនោះទេ

0

ភ្នំពេញ៖ លោក TASHIMA Kohzo ប្រធានសមាគមបាល់ទាត់ជប៉ុន (JFA) បានផ្ញើលិខិតជូនឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដោយបានបញ្ជាក់ថា លោក SAITO Satoshi បានធ្វើការនៅ JFA និង AFC ក្នុងផ្នែកទីផ្សារប៉ុណ្ណោះ ហើយគាត់មិនដែលចូលរួមពាក់ព័ន្ធ ក្នុងផ្នែកបច្ចេកទេសនោះពីមុនមកទេ។

នេះជាលិខិតរបស់ប្រធាន JFA ផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែលត្រូវបានផ្សព្វផ្សាយដោយគណនីហ្វេសប៊ុករបស់ឯកឧត្តមផ្ទាល់ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែល លោក SAITO Satoshi នាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ (CPL) មិនត្រូវបានក្រុមប្រឹក្សាភិបាល CPL បន្តកិច្ចសន្យា ក្នុងដំណែងជានាយកប្រតិបត្តិ CPL នេះទៀតឡើយ។

លិខិតរបស់លោក TASHIMA Kohzo ប្រធានសមាគមបាល់ទាត់ជប៉ុនមានខ្លឹមសារថា ៖«អ្វីដែលយើងបានដឹងពីមិត្តរួមការងាររបស់គាត់នៅ AFC (សហព័ន្ធកីឡាបាល់ទាត់អាស៊ី) គឺគាត់មិនបានសម្រេចការងារបាននូវអ្វីដែលគេបានរំពឹងទុកថាគាត់អាចធ្វើបាននៅក្នុងអំឡុងពេលធ្វើការ AFC សម្រេចបញ្ចប់កុងត្រារបស់គាត់។ ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងផងដែរ ដែលដឹងថាគាត់អះអាងថា គាត់បានទទួលការគាំទ្រពី JFA ប៉ុន្តែដូចខ្ញុំបានជម្រាបខាងដើម យើងមិនបានដឹងទាល់តែសោះថាគាត់នឹងទៅធ្វើការនៅលីគកំពូលកម្ពុជា។ ដូច្នេះគាត់មិនទទួលបានការគាំទ្រពី JFA នោះទេ។ ខ្ញុំត្រូវតែនិយាយថា នេះផ្ដល់ឱ្យយើងនូវការសង្ស័យលើភាពស្មោះត្រង់របស់គាត់គួរឱ្យសោកស្ដាយ។ ដូច្នេះខ្ញុំមានការព្រួយ បារម្ភទៅលើស្ថានភាពនេះ»។

លោក TASHIMA Kohzo បញ្ជាក់បន្ថែមថា ៖«ឆ្លៀតក្នុងឱកាសនេះ អនុញ្ញាតឱ្យខ្ញុំចែករំលែកមតិរបស់ខ្ញុំពាក់ព័ន្ធនឹងលោក SAITO Satoshi ពេលនេះ លោក SAITO Satoshi មកពីប្រទេសជប៉ុនកំពុងតែបម្រើការជានាយកប្រតិបត្តិនៃក្រុមហ៊ុនខេមឌានលីគ។ វាជាកិត្តិយសរបស់យើងដែលជនជាតិជប៉ុនម្នាក់ធ្វើការឱ្យបាល់ទាត់កម្ពុជា។ យ៉ាងណាក៏ ដោយខ្ញុំសូមជម្រាបឯកឧត្តមថា យើងមិនបានដឹងជាមុនទេថា គាត់មកកាន់តំណែងនៅកម្ពុជានោះទេ។ ថ្មីៗនេះ មានការជូនដំណឹងរបស់យើងថា ពេលនេះលោក SAITO កំពុងផ្តល់ពាក្យ ឬដំបូន្មានដល់ផ្នែកបច្ចេកទេស។ ជាការពិត យើងនឹងកែតម្រូវ នៅពេលដែលគ្រូបង្វឹករបស់យើងត្រូវការធ្វើបច្ចុប្បន្នភាព ដោយត្រូវពិភាក្សាជាមួយ ឯកឧត្តម ខៀវ សាម៉េត លោក កែវ សារ៉េត និងលោក រ៉ានាថ»។

ឆ្លៀតក្នុងឱកាសនេះប្រធាន JFA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ចំពោះ គ្រូបង្វឹកជប៉ុន លោក KARAKIDA, លោក OHARA, លោក GYOTOKU និងលោក INOUE កំពុងបម្រើការងារក្នុងប្រទេសកម្ពុជា។ «យើង ជប៉ុន នៅតែដូចគ្នា ហើយយើងមានឆន្ទៈយ៉ាងខ្លាំងក្នុងការសហការបន្ថែមទៀតជាមួយអ្នក និងរួមចំណែកដល់ការអភិវឌ្ឍន៍បាល់ទាត់ក្នុងតំបន់នាពេលអនាគតជាមួយគ្នា។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ចំពោះការអានសារដ៏វែងមួយនេះ។ សូមជូនពរឱ្យអ្នកមានសុខភាពល្អ និងរីកចម្រើនបន្ថែមទៀតរបស់ ខ្ញុំទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការបន្តរវាង FFC និង JFA»។

ជាមួយគ្នានេះ ប្រធាន JFA ក៏បានចូលរួមអបអរសាទរដល់ប្រទេសកម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងការប្រកួតបាល់ទាត់ប្រកបដោយជោគជ័យ។ វាជាជោគជ័យដ៏ត្រចះត្រចង់ និងបន្សល់ទុកនូវមរតកសម្រាប់ប្រជាជនកម្ពុជា ដែលកីឡានាំមកនូវមោទនភាពភាពរីករាយ និងសុភមង្គលដល់ប្រជាជន និងប្រទេសជាតិ។ សូមទទួលយកការអបអរសាទរដ៏ស្មោះស្ម័គ្ររបស់ខ្ញុំចំពោះ FFC និងក្រុមជម្រើសជាតិកម្ពុជាសម្រាប់ការឈានទៅរកសមិទ្ធិផលដ៏អស្ចារ្យនេះ។ ខ្ញុំដឹងថាអ្នក និងសហព័ន្ធរបស់អ្នកបាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអភិវឌ្ឍបាល់ទាត់ ខ្ញុំដឹងថាអ្នក និងសហព័ន្ធរបស់ឯកឧត្តមបានកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីអភិវឌ្ឍបាល់ទាត់ ក្នុងទសវត្សរ៍កន្លងមកនេះ។ វាបង្កើតផលជាច្រើន ហើយនិងរីកដុះដាលនៅជំនាន់ក្រោយៗទៀត។ បង្កើតផលជាច្រើន ហើយនឹងរីកដុះដាលនៅ ជំនាន់ក្រោយៗទៀត។

គួររម្លឹកថា ជុំវិញបញ្ហា CPL មិនបន្តកិច្ចសន្យាជាមួយ លោក Satoshi Saito ដោយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ជាសាធារណៈ កាលពីនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ការមិនបន្តកិច្ចសន្យាជាមួយគាត់ដោយសារមូលហេតុ លោក Satoshi Saito បានសន្យា ក្នុង១រដូវកាលអាចរកអ្នកឧបត្ថម្ភឲ្យបានយ៉ាងតិច ៣.០០០.០០០ $ សម្រាប់ការរៀបចំការប្រកួតCPL។ យើងត្រូវផ្តល់ប្រាក់ខែឱ្យលោក Satoshi Saito រាប់សែនដុល្លារ មានន័យថា យើងជួលគាត់មកដោយសារយើងឃើញគាត់ជាជនជាតិជប៉ុនស្រាប់យើងជឿគាត់។ផ្ទុយទៅវិញ លោក Satoshi Saito មិនអាចរកអ្នកឧបត្ថម្ភបាន តាមការសន្យានោះទេ។ លោក Satoshi Saito មកចាយលុយយើងដែលឯកឧត្តមផ្ទាល់ជាអ្នករកអ្នកឧបត្ថម្ភចាប់ពីឆ្នាំ២០១៨ បានមកពីក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន ៥០០.០០០ $ ក្នុង១ឆ្នាំៗ៕

ប្រភព៖ AKP