សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញការផ្ដល់សេវាថ្នាក់មូលដ្ឋានឱ្យមានប្រសិទ្ធភាព

0

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញការផ្ដល់សេវាថ្នាក់មូលដ្ឋានឱ្យមានប្រសិទ្ធភាព ឱ្យស្របទៅនឹងការខិតខំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដាក់ចេញនូវគោលនយោបាយពង្រឹងការផ្ដល់សេវាជូនប្រជាពលរដ្ឋជាជាងការពង្រីក។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ការពង្រឹងនេះគឺពង្រឹកសេវា លទ្ធផលផ្ដោតទៅលើមូលដ្ឋានដែលរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយអាទិភាព៦ចំណុច ជាមួយវិធានគន្លឹះ៥ចំណុច ទាមទារបង្កើនលទ្ធភាពនៅមូលដ្ឋានក្នុងការដោះស្រាយ វិមជ្ឈការនិង វិសហមជ្ឈការគឺត្រូវបន្តសម្រួចធ្វើយ៉ាងណាឱ្យកាន់តែមានប្រសិទ្ធភាព។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា«ការពង្រាយសេវារបស់យើងត្រូវឆ្លើយតបទៅនឹងតម្រូវការនិងការរីកចម្រើន មិនត្រឹមតែមានវត្តមាននៅមូលដ្ឋានទេ តែត្រូវមានសិទ្ធិនៅក្នុងដោះស្រាយ ព្រោះខ្ញុំគិតថា យើងដឹងថា មូលដ្ឋានគឺជាអ្នកដឹងច្បាស់បញ្ហានៅមូលដ្ឋាន មូលដ្ឋានគឺអ្នកមានលទ្ធភាពនៅនឹងកន្លែង អាចដោះស្រាយទាន់ពេលវេលា »។

សម្តេចធិបតី ថ្លែងថា កិច្ចការជាច្រើនប្រជាពលរដ្ឋសប្បាយចិត្ត ដោយសារការដោះស្រាយនៅកៀកជាមួយគាត់ ហើយបានលឿនទាន់ពេលវេលា។ សម្ដេច បានស្នើសុំក្រសួងមហាផ្ទៃ ជំរុញការផ្ទេរអំណាច និងប្រតិភូកម្មអំណាចនៅថ្នាក់ក្រោមជាតិ គឺផ្ដោតលើការពង្រឹងនិងជំរុញលើការផ្ដល់សេវាអប់រំ សុខាភិបាល កសិកម្ម ជាពិសេសសេវារដ្ឋបាលនៅមូលដ្ឋាន៕

ប្រភព៖ AKP