ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតិនិយមបានបញ្ជាក់ថាឲ្យដឹងថាធាតុអាការចាប់ពីថ្ងៃទី១ ដល់៣ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះពុំមានភ្លៀងធ្លាក់ឬមានភ្លៀងធ្លាក់ស្ថិតក្នុង កម្រិតតិចតួច។
យោងតាមសេចក្តីជូនដំណឹង ស្តីពីអំពីស្ថានភាពធាតុអាកាសនៅព្រះរា ជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣របស់ក្រសួងធន ធានទឹកនិងឧតុនិយមបានលើកឡើ ងថាព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធនៃសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនឹង ការចាប់ផ្តើមទទួលនូវរបបខ្យល់មូសុងឦសាន។
ក្រសួងបានបន្ថែមថាស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា បណ្តាខេត្តនៅប៉ែកខាងជើង ប៉ែកឦសាន និងបណ្តាខេត្តនៅជាប់មាត់សមុទ្រ អាចពុំមាន ភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើ ផ្ទៃដីពី ១០% ទៅ ២០%។ រីឯនៅរាជធានីភ្នំពេញ បណ្តាខេត្តនៅទិសខាងត្បូង និងទិស ខាងកើតជាប់នឹងបទស វៀតណាម អាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីខ្សោយ ទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់ គ្របណ្ដប់លើផ្ទៃដីពី ២០% ទៅ ៣០%៕
ប្រភព៖ AKP