បរទេស៖ ច្បាស់ហើយ Anthony Martial នឹងចាកចេញពីក្លឹប Manchester United នៅចុងរដូវកាលនេះ។

ហើយបើយោងតាមការចេញផ្សាយរបស់ Manchester Evening News បានបញ្ជាក់ថាលោក Erik ten Hag បានសម្រេចចិត្តទៅលើខ្សែប្រយុទ្ធរូបនេះ ដោយគាត់មិនស្ថិតនៅក្នុងគម្រោងនោះទេ។ ស្របពេលការចុះហត្ថលេខាយក Rasmus Hojlund បានធ្វើអោយគាត់កាន់តែមានពេលវេលាតិចក្នុងការលេង។
ក្នុងនោះក្លឹបក៏បានប្រើប្រាស់នៅលក្ខខណ្ឌក្នុងការពន្យានៅកុងត្រាជាមួយនឹងកីឡាករ Victor Lindelof, Aaron Wan-Bissaka និង Hannibal Mejbri៕