បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាលោក Carlo Ancelotti កំពុងសម្លឹងមើលការផ្ទេរយកខ្សែប្រយុទ្ធ Julian Alvarez របស់ក្លឹប Manchester City នៅរដូវក្តៅ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករវ័យ ២៣ឆ្នាំនេះ កំពុងស្ថិតនៅក្រោមកុងត្រារបស់ក្លឹប City រហូតដល់ខែមិថុនា ឆ្នាំ២០២៨ ជាមួយនឹងលក្ខខណ្ឌដែលគ្មានតម្លៃផ្តាច់កុងត្រានោះទេ។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះក៏ជាផ្នែកមួយដែលជួយអោយក្លឹប Man City លើកពាន ៣ក្នុងមួយរដូវកាលកាលពីរដូវកាលមុន និងបានជួយអោយប្រទេសអាហ្សង់ទីនលើកពាន World Cup 2022 ផងដែរ។
គួរបញ្ជាក់ថាក្លឹប Real Madrid បានបាត់បង់នៅខ្សែប្រយុទ្ធ Karim Benzema កាលពីរដូវក្តៅ ហើយបានយក Joselu មកជំនួសគាត់ ប៉ុន្តែក្លឹបនៅតែសម្លឹងមើលការស្វែងរកខ្សែប្រយុទ្ធមកពង្រឹងក្លឹបដដែរ៕