បរទេស៖ ជាមួយនឹងព័ត៌មានចចាមអារាមជាច្រើនទាក់ទងនឹងកីឡាករ Sergi Roberto ដែលនឹងចាកចេញពីក្លឹប Barcelona នៅរដូវក្តៅឆ្នាំក្រោយ នៅពេលដែលកុងត្រាបានផុតកំណត់។ ជាមួយនឹងការមកដល់របស់ Joao Cancelo ពីក្លឹប Manchester City នៅរដូវកាលនេះ បានធ្វើអោយកីឡាករវ័យ ៣១ឆ្នាំរូបនេះ បាត់បង់នៅឪកាសក្នុងការលេងនៅជម្រើសដំបូង។
កីឡាករ Roberto អាចនឹងទៅបន្តអាជីពនៅ MLS ប្រសិនជាគាត់ចាកចេញពីក្លឹប Barcelona មែននោះ។ តាមរយៈប្រភពជាច្រើនបានអោយដឹងថា គាត់បានធ្វើការពិភាក្សារឿងនេះជាមួយនឹងអតីតមិត្តរួមក្រុមដូចជា Lionel Messi, Sergio Busquets និង Jordi Alba។ វាអាចរឿងទៅរូច ដែលគាត់នឹងទៅចូលរួមជាមួយនឹង Inter Miami នៅឆ្នាំ២០២៤៕