បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Florian Plettenberg បានអោយដឹងថាក្លឹប Liverpool ជាពិសេសលោក Jurgen Klopp ដែលបានតាមដានទៅលើការអភិវឌ្ឍន៍របស់កីឡាករ Assan Ouedraogo។

ខ្សែបម្រើវ័យ ១៧ឆ្នាំរូបនេះកំពុងលេងនៅក្លឹប Schalke 04។ ហើយសម្រាប់តម្លៃផ្តាច់កុងត្រារបស់គាត់មានតម្លៃប្រមាណ ២០លានអឺរ៉ូ។ ក្រៅពី Liverpool ក៏មានក្លឹបជាច្រើនទៀតចាប់អារម្មណ៍រូបគាត់ផងដែរ ដូចជា Everton និង Brighton៕