កីឡាករ Adrien Rabiot និយាយថាគាត់សប្បាយចិត្តណាស់នៅ Juventus ជាមួយនឹងតួនាទីរបស់គាត់នៅក្នុងការរៀបចំរបស់លោក Massimiliano Allegri ។
កុងត្រាចុងក្រោយរបស់ Rabiot ជាមួយ Juventus នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយគាត់មិនបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីទេ ។
ដោយមើលទៅទំនងជាកីឡាករសញ្ជាតិបារាំងរូបនេះ នឹងត្រូវចាកចេញពីក្លឹបយក្សអ៊ីតាលី ហើយក្លឹប Manchester United និង Chelsea ត្រូវបានរាយការណ៍ថា ចង់ចុះហត្ថលេខាលើ Rabiot ប៉ុន្តែគាត់បានប្តេជ្ញាបន្តរយៈពេលខ្លីនៅ Juventus ជំនួសឱ្យការផ្លាស់ប្តូរទៅកាន់ Premier League ។
Rabiot បានប្រាប់ Telefoot របស់បារាំងថា៖ «នេះគឺជាក្លឹបដែលធ្វើអោយខ្ញុំសប្បាយចិត្ត ហើយយើងកំពុងមានរដូវកាលដ៏ល្អមួយ។ ការស្នាក់នៅក្នុងក្រុមដែលខ្ញុំស្គាល់យ៉ាងច្បាស់ ក្នុងរដូវកាលដែលឈានទៅប្រកួតពានរង្វាន់អឺរ៉ុប ហាក់ដូចជាជម្រើសដ៏ល្អបំផុត»។
ការទទួលជ័យជម្នះ 2-1 លើក្រុមហូឡង់កាលពីថ្ងៃសុក្របានធ្វើឱ្យវាឈ្នះ 6 លើកពីការប្រកួតចំនួន 6 សម្រាប់ក្រុមបារាំងដែលបានឆ្លងផុតការប្រកួត Euro 2024 យ៉ាងងាយស្រួល ខណៈដែលហូឡង់កំពុងប្រជែងជាមួយក្រិក សម្រាប់ចំណាត់ថ្នាក់លេខ 2 ក្នុងពូល៕