ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមានប្រមាណ១៣ម៉ឺននាក់

0

សៀមរាប៖ យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបនាឱកាសបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី ១៣-១៥ ខែ តុលា ឆ្នាំ២០២៣ មានចំនួន ប្រមាណ ១៣២ ០៥១ នាក់ ក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួន ប្រមាណ ១២៥ ៤៤៩ នាក់ ដែលធ្វើ ដំណើរ កម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៨១ ៥៤២ នាក់ សហគមន៍ និងរមណីយដ្ឋាន ទេសចរណ៍ នានា មានចំនួនប្រមាណ ៤៣ ៩០៧ នាក់។ ចំណែកភ្ញៀវទេសចរ បរទេស មានចំនួន ៦ ៦០២ នាក់៕

ប្រភព៖ AKP