បរទេស៖ អតីតអ្នកចាំទីឆ្នើមរបស់ក្លឹបបិសាចក្រហម បានត្រលប់មកកាន់ Manchester ជាលើកដំបូងចាប់តាំងពីគាត់បានចាកចេញពីក្លឹបនៅរដូវក្តៅ។ កីឡាករសញ្ជាតិអេស្ប៉ាញបានមកកាន់ Leigh Sport Village ដើម្បីមើលការប្រកួតរបស់ក្រុមនារីក្លឹបបិសាចក្រហម ជាមួយនឹងក្លឹប PSG ក្នុងពានរង្វាន់ Champions League។
អ្នកចាំទីវ័យ ៣២ឆ្នាំរូបនេះ មិនទាន់មានក្លឹបលេងនៅឡើយទេ ហើយគាត់ក៏ធ្លាប់មានព័ត៌មានលេចលឺក្នុងការទៅចូលរួមជាមួយនឹងក្លឹប Bayern Munich និង Real Madrid ផងដែរកាលពីរដូវក្តៅកន្លងទៅ។
បើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹថា De Gea មកកាន់ Manchester United ដើម្បីដោះស្រាយនៅបញ្ហាមួយចំនួន។ ហើយគាត់នឹងស្នាក់នៅទីនេះប៉ុន្មានថ្ងៃ មុនពេលដែលគាត់ត្រលប់ទៅកាន់ទីក្រុង Madrid វិញ៕