Home ព័ត៌មានកីឡា ហេតុអ្វី Varane មិនអាចបង្ហាញខ្លួននៅក្នុងជំនួបជាមួយនឹង Brentford?

ហេតុអ្វី Varane មិនអាចបង្ហាញខ្លួននៅក្នុងជំនួបជាមួយនឹង Brentford?

0

បរទេស៖ ខ្សែការពារវ័យ ៣០ឆ្នាំ បានត្រលប់មកជួយក្លឹប United ដោយបានប្តូរចូលលេងនៅក្នុងជំនួបជាមួយនឹងក្លឹប Burnley កាលពី ២សប្តាហ៍ ក្រោយអវត្តមានអស់រយៈពេលយ៉ាងយូរ។

គាត់ក៏បានបង្ហាញខ្លួននៅក្នុងការប្រកួត ៣ដងចុងក្រោយនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ ប៉ុន្តែគាត់មិនស្ថិតនៅក្នុងក្រុមសម្រាប់ការប្រកួតជាមួយនឹងក្រុមឃ្មុំនោះទេ។

ក្នុងនោះលោក Erik ten Hag បានប្រាប់ទៅកាន់ Sky Sports ថា “គាត់មិនអាចជួយក្រុមបាននោះទេ ដោយសារតែបញ្ហាមួយចំនួន។ ប្រសិនជាចន្លោះការប្រកួតមានរយៈពី ២ទៅ៣ថ្ងៃ គាត់អាចនឹងប្រកួតបាន ប៉ុន្តែនៅពេលនេះចន្លោះការប្រកួតមួយទៅមួយ គឺខ្លីពេក”៕

ប្រភព៖ Manchester United

Previous articleអ្នកធាក់ ត្រីចក្រយាន (ស៊ីក្លូ) ជិត៣០០នាក់ទទួលបានថវិកានិងគ្រឿងឧបភោគ បរិភោគ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
Next articleសារ​សំលេង​ពិសេស​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជូន​ជនរួមជាតិ ពិសេស​ជូន​ចំពោះ​ប្រជាជន និង​និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​ប្រទេស​អ៉ី​ស្រា​អែ​ល