បរទេស៖ កីឡាករជម្រើសជាតិអង៉គ្លេស ត្រូវបានដកចេញពីសកម្មភាពក្រុមជម្រើសដំបូងរបស់ក្លឹប Manchester United ដោយលោក Erik ten Hag បន្ទាប់ពីគាត់បានបង្ហោះនៅសារជាសាធារណៈអំពីការរិះគន់ជាសាធារណៈទៅលើអ្នកគ្រប់គ្រងហូឡង់ទាក់ទងនឹងទម្រង់លេងរបស់គាត់ពេលហ្វឹកហាត់។ Ten Hag បានបញ្ជាក់យ៉ាងច្បាស់ថា Sancho មិនអាចត្រលប់មកក្រុមវិញបាននោះទេ ប្រសិនជាគាត់មិនធ្វើការសុំទោស។
ក្នុងនោះបើយោងតាមការចេញផ្សាយរបស់ Florian Plettenberg បានអោយដឹងថាចំពេលដែលមានជម្លោះរវាង Sancho និងគ្រូបង្វឹកក្លឹបបិសាចក្រហម ត្រូវបានគេជឿជាក់ថា Sancho នឹងចាកចេញពីក្លឹបនៅពេលទីផ្សារដោះដូរនាខែមករាខាងមុខ ហើយគាត់ក៏មានទំនាក់ទំនងជាមួនឹងលោក Terzic ដែលជាអ្នកចាត់ការនៅក្លឹប Dortmund ផងដែរ។
ទោះបីជាមានទំនាក់ទំនងល្អរវាង Sancho និង Terzic ក៏ដោយ ទៅលើការវិលត្រលប់មកកាន់ទឹកដីអាឡឺម៉ង់វិញ ក៏នៅតែមិនទាន់ច្បាស់លាស់នោះទេ។ ដោយអទិភាពរបស់កីឡាករវ័យ ២៣ឆ្នាំរូបនេះ គឺចង់ត្រលប់មកមានពេលវេលាលេងជាចប្រចាំវិញ បើទោះបីជាគាត់ចាកចេញពីទឹកដី Old Trafford ក៏ដោយ៕