លោក Mikel Arteta បញ្ជាក់​ថា របួស​នៅ​តែ​ជា​បញ្ហា​សម្រាប់​ក្រុម Arsenal

0

គ្រូបង្វឹក​ក្រុម Arsenal លោក Mikel Arteta បាន​លើក​ឡើង​ទាក់ទង​នឹង Bukayo Saka បន្ទាប់​ពី​គាត់​ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​ភាព​ធ្លាក់​ចុះ កំឡុង​ពេល​ឈ្នះ 4-0 លើ Bournemouth ។

តារា​ឆ្នើម​របស់​ក្រុម​កាំភ្លើង​ធំ បាន​ជួប​បញ្ហា​ក្នុង​ការ​ប្រកួត​ស្មើ 2-2 កាលពី​ថ្ងៃអាទិត្យ​ជាមួយ​ក្រុម Tottenham ដោយ​បាន​អវត្តមាន​ក្នុង​ការ​ទទួល​ជ័យជម្នះ Carabao Cup នៅ​ពាក់កណ្តាល​ស​ប្តា​ហ៍​លើ​ក្រុម Brentford​។

លោក Arteta បាន​បង្ហាញ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ការ​ប្រកួត​របស់​គាត់​កាលពី​ថ្ងៃ​សុក្រ​ថា កីឡាករ​សញ្ជាតិ​អង់គ្លេស មិន​បាន​ហ្វឹកហាត់​ក្នុង​ស​ប្តា​ហ៍​នេះ​ទេ ប៉ុន្តែ​នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង Bournemouth គ្រប់​គ្នា​បានឃើញ​វត្តមាន​របស់​គាត់​នៅ​ជម្រើស​ដំបូង​។ Saka មិន​មាន​សញ្ញា​នៃ​របួស​នោះ​ទេ ខណៈ​ដែល​គាត់​បាន​បើក​ការ​ស៊ុត​គ្រាប់​ដំបូង​នៅ​នាទី 17​។

ប៉ុន្តែ​នៅ​ក្នុង​តង់​ទី​២ Saka ហាក់ដូចជា​មាន​បញ្ហា​របួស មុន​ពេល​គាត់​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី 76 ជំនួស​មក​វិញ​ដោយ Fabio Vieira​។

លោក Arteta បាន​ប្រាប់ BBC ថា​៖ «​វា​គឺជា​រឿង​ដ៏​អាក្រក់​មួយ ដែល​យើង​បាន​ដាក់​កីឡាករ​ដែល​មាន​របួស​អោយ​ចូល​លេង ។ ខ្ញុំ​មិនដឹង​ថា​គាត់​មាន​អារម្មណ៍​យ៉ាងណា​ទេ ខ្ញុំ​មិន​មានឱកាស​និយាយ​ជាមួយ​គាត់​ទេ ប៉ុន្តែ​សង្ឃឹមថា យើង​អាច​យក​គាត់​មក​វិញ​បាន​»​។

Arteta បាន​បន្ថែម​ពេល​និយាយ​ទៅ​កាន់ Sky Sports ថា​៖ «​ខ្ញុំ​គិត​ថា Gabriel Jesus ផង​ដែរ គាត់​កំពុង​មាន​អារម្មណ៍​ថា​ស្ពឹក​ដៃ ពេល​ពួក​យើង​នៅ​ក្នុង​បន្ទប់​ស្លៀកពាក់ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​គាត់​មាន​អារម្មណ៍​ស្ពឹក​»​។

គួ​បញ្ជាក់​ផង​ដែរ Arsenal មានការ​ព្រួយបារម្ភ​ពី​បញ្ហា​របួស​ជា​ច្រើន​ក្នុង​ស​ប្តា​ហ៍​នេះ​ដោយ Declan Rice, Saliba និង Vieira សុទ្ធតែ​មាន​បញ្ហា​របួស​៕