អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti បានអំពាវនាវឱ្យ UEFA ចាត់វិធានអោយតឹងរឹង និមានយុត្តិធម៌ បន្ទាប់ពីគូប្រជែង FC Barcelona ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់។
កាលពីថ្ងៃព្រហស្បតិ៍ ឯកសារតុលាការក្នុងតំបន់បានបញ្ជាក់ថា Barca ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ ក្នុងករណីដែលទាក់ទងនឹងការបង់ប្រាក់ទៅឱ្យអតីតប្រធានអាជ្ញាកណ្តាលលោក Jose Maria Enriquez Negreira ។
ការបង់ប្រាក់ត្រូវបានចោទប្រកាន់ថា ត្រូវបានធ្វើឡើងរួមទាំងការទទួលបានរបាយការណ៍ជាលាយលក្ខណ៍អក្សរ ដែលមានការវិភាគលម្អិតលើអាជ្ញាកណ្តាលរបស់ពួកគេ។
ឯកសារនោះបានអានថា៖ «ទាក់ទងនឹងនីតិបុគ្គលរបស់ FC Barcelona និងនាយកក្លឹបកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ហើយបានសន្មតថាជាពួកគេពិតជាបានធ្វើ»។
«ក្លឹប FC Barcelona បានបង់ប្រាក់ទៅឱ្យអនុប្រធានមួយក្នុងចំណោមអនុប្រធានទាំងបីនៃគណៈកម្មាធិការអាជ្ញាកណ្តាល ដែលបានរួមបញ្ចូលនៅក្នុងសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ»។
អ្នកចាត់ការទូទៅរបស់ Madrid លោក Carlo Ancelotti បានបង្ហាញថា គាត់ មានការព្រួយបារម្ភ ចំពោះការលាតត្រដាងនៅក្នុងករណីនេះដោយនិយាយថា៖ «លើបញ្ហានេះ ខ្ញុំមានការព្រួយបារម្ភ ដូចពិភពបាល់ទាត់ទាំងមូលដែរ អំពីបញ្ហាដ៏ធ្ងន់ធ្ងរបែបនេះ»។
«ខ្ញុំបានរស់នៅក្នុងពិភពបាល់ទាត់នេះអស់រយៈពេល 40 ឆ្នាំហើយ នៅពេលដែលបញ្ហាទាំងនេះកើតឡើង វាធ្វើឱ្យយើងទាំងអស់គ្នាព្រួយបារម្ភ។ ខ្ញុំសង្ឃឹមថាយុត្តិធម៌អាចបំពេញការងាររបស់ខ្លួន និងឈានដល់ដំណោះស្រាយ»៕