ប្រធានក្រុម Bayern Munich កីឡាករ Manuel Neuer បានត្រលប់មកហ្វឹកហាត់ជាមួយក្រុមវិញ បន្ទាប់ពីបានសម្រាករយះពេល ១០ខែដោយសារបញ្ហារបួសក្នុងពេលជិះស្គី។
កីឡាករវ័យ 37 ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថា បានចូលរួមហ្វឹកហាត់ឡើងវិញ ហើយសង្ឃឹមថាអាចបង្ហាញខ្លួននៅប្រកួតជាមួយ RB Liepzig ។
Neuer បានប្រាប់ BBC ថា៖ «វាជាអារម្មណ៍ដ៏អស្ចារ្យមួយ ដែលបានត្រឡប់មកលើទីលានវិញ ជាមួយមិត្តរួមក្រុមរបស់ខ្ញុំ»។
Neuer ដែលបានឈ្នះពានរង្វាន់ Champions League ពីរដងជាមួយ Bayern បានទទួលការវះកាត់លើការបាក់ឆ្អឹងជើងកាលពីឆ្នាំមុន ហើយត្រូវបានអវត្តមានសម្រាប់ពេលវេលាដែលនៅសល់នៃរដូវកាល 2022-23 ។ ការត្រឡប់មកវិញរបស់គាត់ត្រូវបានពន្យារពេលដោយសារតែរបួសរបស់គាត់មិនងាយជាសះស្បើយ។
នាយកផ្នែកកីឡារបស់ក្លឹប Bayern លោក Christopher Freund បាននិយាយថា បន្តិចទៀត Neuer នឹងអាចបង្ហាញខ្លួនវិញហើយ ប៉ុន្តែខ្ញុំមិនអាចផ្តល់កាលបរិច្ឆេទជាក់លាក់ សម្រាប់ការត្រឡប់មកវិញរបស់គាត់ទេ៕