ក្លឹប Chelsea ត្រូវបានគេរាយការណ៍ថា បានទទួលការយល់ព្រមពី Premier League ចំពោះក្រុមហ៊ុន Infinite Athlete សម្រាប់ការឧបត្ថម្ភលើអាវថ្មីរបស់ពួកគេ។
វាត្រូវបានគេរាយការណ៍កាលពីខែមុនថា ក្លឹបបានយល់ព្រមលើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល 40 លានផោនក្នុងមួយរដូវកាលជាមួយក្រុមហ៊ុនដែលផ្ដល់ទិន្នន័យកីឡា ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ក្រុមតោខៀវបានកំពុងស្វែងរកដៃគូថ្មី បន្ទាប់ពីកិច្ចព្រមព្រៀងរបស់ពួកគេជាមួយ Three បានផុតកំណត់ ហើយពួកគេបានពាក់អាវដោយផ្លាកសញ្ញាឧបត្ថម្ភនៅផ្នែកខាងមុខ។
ឥឡូវនេះ The Telegraph បានរាយការណ៍ថា Chelsea ទទួលបានការយល់ព្រមពី Premier League សម្រាប់អ្នកឧបត្ថម្ភថ្មី។ ប៉ុន្តែមិនទាន់ពាក់នៅក្នុងការប្រកួត Carabao Cup នៅថ្ងៃពុធជាមួយ Brighton នោះទេ គឺត្រូវបានបង្ហាញនៅក្នុងការប្រកួត Premier League នៅថ្ងៃចន្ទជាមួយនឹងក្រុម Fulham ។
គេនៅមិនទាន់ដឹងថា តើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Infinite Athlete នឹងដំណើរការដល់ពេលណានៅឡើយទេ។ យោងតាម The Telegraph អះអាងថាក្រុមហ៊ុនឧបត្ថម្ភលើអាវផ្នែកខាងមុខរបស់ពួកគេក្នុងរដូវកាលនេះ បានផ្ដល់ភាពជាដៃគូនៅឆ្នាំ 2024-25 ។
មួយវិញទៀត Chelsea ក៏ត្រូវបានគេរាយការណ៍ថាបានជួបជាមួយក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត Riyadh Air ជុំវិញឱកាសនៃការឧបត្ថម្ភដ៏មានសក្តានុពលផងដែរ៕