កីឡាករ Arturo Vidal បាន រិះគន់ Erik ten Hag ហើយបានលើកឡើងថាអ្នកចាត់ការ Manchester United រូបនេះបានធ្វើឱ្យមានភាពរញ៉េរញ៉ៃ ។
Ten Hag ត្រូវបានរងការរិះគន់បន្ទាប់ពីការចាប់ផ្តើមមិនល្អរបស់ Man Utd ក្នុងរដូវកាលថ្មី ទោះបីជាគាត់បានកាត់បន្ថយសម្ពាធខ្លះដោយដឹកនាំក្រុមឱ្យឈ្នះ 1-0 លើក្រុម Burnley កាលពីល្ងាចថ្ងៃសៅរ៍ក៏ដោយ។
ទន្ទឹមនឹងនេះដែរ Ronaldo ត្រូវបានបញ្ចប់កិច្ចសន្យាដោយ Man United កាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីគាត់បានផ្តល់បទសម្ភាសន៍ដល់ Piers Morgan ដែលគាត់បានស្តីបន្ទោសលើការគ្រប់គ្រងរបស់ Ten Hag ។
កីឡាករវ័យ 38 ឆ្នាំរូបនេះរកបាន 24 គ្រាប់ក្នុងរដូវកាលដំបូងរបស់គាត់នៅ Manchester United ហើយ Vidal អះអាងថា Ten Hag បានបង្កើតកំហុសដ៏ធំមួយ ដែលបានបណ្ដេញកីឡាករសញ្ជាតិព័រទុយហ្គាល់ចេញពី Old Trafford ។
Vidal បាននិយាយក្នុងអំឡុងពេលផ្សាយ Twitch ថ្មីៗនេះថា៖«អ្វីដែលអាក្រក់បំផុតនោះ គឺថាពួកគេបានអបអរសាទរ Ten Hag នៅពេលដែលគាត់បានដក Cristiano។ ខ្ញុំមិនយល់ថាហេតុអ្វីបានជា Cristiano Ronaldo ត្រូវបណ្ដេញចេញ នេះជារបៀបដែលមនុស្សគ្មានការគិតធ្វើវា ហើយនេះជាមូលហេតុដែលធ្វើឱ្យក្លឹបមានភាពរញ៉េរញ៉ៃយ៉ាងខ្លាំង។ ខ្ញុំមិនដឹងថា គេគិតយ៉ាងម៉េចទេ Cristiano គឺជាអ្នកស៊ុតបញ្ចូលទី ហើយពួកគេបានដកគាត់ចេញ។ មនុស្សទំពែក គឺមានការគិតស្មុគស្មាញណាស់»៕