ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យម្នាក់ បានភ្លាមៗក្រោយពីធ្វើសកម្មភាពប៉ុនប៉ងលួចទូរសព្ទ័ដៃ ស្ថិតនៅចំណុចក្នុងតូបលក់អីវ៉ាន់ ផ្លូវជាតិលេខ៦ ក្រុម១០ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ញាន សូចាន់នី ភេទស្រី មុខរបរលក់ដូរ មានទីលំនៅ ផ្លូវជាតិលេខ៦ ក្រុម១០ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ សាន សាមឌី ភេទប្រុស មុខរបរ និងទីលំនៅមិនពិតប្រាកដ ។ វត្តុតាងដកហូត៖ ម៉ូតូម៉ាក SuzuKi Let ពណ៌ខៀវ+ស ពាក់ផ្លាកលេខ កំពង់ចាម 1Q-5509។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕