សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កីឡា គឺជាផ្នែកមួយយ៉ាងសំខាន់​ក្នុងការ​បំផុ​សនូ​វ​ស្មា​រ​តី​ស្នេហា​ជា​តិ

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យ​ក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កីឡា គឺជាផ្នែ​កមួយ​យ៉ាង​សំ​ខា​​ន់ក្នុងការបំផុសនូវស្មារតីស្នេហាជាតិ ជាពិសេស កា​រប​ង្កើតនូវស្មា​រតី​នៃកា​រចូ​លរួ​ម​ពី​គ្រ​ប់​តួ​អ​ង្គពាក់ព័ន្ធ ដែលជាកម្លាំងគាំទ្រដ៏សកម្មបំផុតក្នុងការលើកទឹកចិត្តដល់កីឡាករ កី​ឡាកា​រិ​នី​គ្រ​ប់​ៗរូប។

ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូកីឡា កីឡាករ កីឡាការិនីកម្ពុជា ទៅចូល​រួ​ម​​ការប្រកួតកីឡាអាស៊ីលើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន នារ​សៀ​ល​​​ថ្ងៃពុធ ទី២០ កញ្ញា ២០២៣ នៅវិមានសន្តិភាព សម្តេចធិបតី បានគូសប​ញ្ជា​ក់​ថា អ្វីដែលរឹ​ត​តែ​ពិសេសសម្រាប់កម្ពុជា និងជាមោទនភាពជាតិនោះគឺភាពរួសរាយរាក់ទាក់ និ​ងអំ​ពើ​ល្អ​រ​ប​ស់​ក​ម្ពុជា, ក្រុមកីឡាករ និងកីឡាការិនី, អ្នកគាំទ្រ និងប្រជាជនកម្ពុជា ចំពោះ​គ្រប់​គ​ណៈ​ប្រ​តិ​ភូ​កី​ឡា​បរទេសទាំងអស់ បានបង្កើតឱ្យមានការចងចាំដ៏ល្អអំពីកម្ពុជា។

សូមរម្លឹកថា ភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និ​ង​​កី​ឡា​អា​ស៊ា​ន​ប៉ារ៉ាហ្គេមលើកទី១២ គឺអាស្រ័យលើកត្តាសំខាន់មួយចំនួន ដូចជា៖ (១.) កា​រ​យ​កចិត្តទុកដាក់ខ្ពស់ចំពោះការរៀបចំរបស់កម្ពុជា ដែ​លបានឆ្លុះបញ្ចាំង​តាមរ​យៈស្ត​ង់​ដា​រ​នៃ​កា​រ​ប្រកួត, ពិធីបើក, ពិធីបិទ, ហេដ្ឋារចនាសម្ព័ន្ធ និងការត្រៀមលក្ខណៈគ្រប់បែបយ៉ាង រួ​ម​ទាំ​ង​អ្ន​ក​ស្ម័គ្រចិត្តផងដែរ; (២.) ការខិតខំប្រឹងប្រែងរបស់កីឡាករ និងកីឡាការិនីផ្ទាល់ បា​នធ្វើ​ឱ្យ​ក​ម្ពុ​ជា​​ទទួលបានមេដាយសរុបចំនួន ២៨២ គ្រឿង ដែ​លនេះ​ពិតជា​មាន​អត្ថ​ន័យ​ធំ​ធេ​ង​ណា​ស់​ស​ម្រា​ប់ជាតិ ប្រៀបធៀបនឹងមេដាយដែលកម្ពុជាធ្លាប់ទទួលបានក្នុងអតីតកាល ហើ​យ​ក៏​បា​ន​ប​ញ្ជា​ក់អំពីការខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយចិត្តរបស់កីឡាករ និងកីឡាការិនី ប្រក​ប​ដោយសមត្ថភាព, ភាពជឿជាក់ និងការចូលរួមប្រកួតប្រជែងដោយស្មើមុខស្មើមាត់; (៣.) ក​ត្តា​អំណោយផល ដែលទទួលបានពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ; (៤.) កត្តា​ថ្នា​ក់​ដឹ​ក​នាំ ជាពិសេសការដឹកនាំរបស់ សម្តេចតេជោ ដែលមានចក្ខុវ័យវែងឆ្ងាយ និង​កា​រ​ត្រៀ​ម​ល​ក្ខ​ណៈ​ល្អប្រសើរ រួមទាំងការពុះពារគ្រប់ឧបសគ្គក្នុងដំណាក់កាលវិបត្តិនៃជំងឺកូវីដ-១៩ និង (៥.) កា​រចូ​លរួមពីគ្រប់វិស័យពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់។

សម្តេចធិបតី ក៏បានសម្តែងនូវការថ្លែងអំណរគុណដល់គ្រូបង្វឹក ក្រុមការងារ និង​គ្រ​ប់​ភា​គី​ពាក់ព័ន្ធ ដែលបានត្រៀមលក្ខណៈ និងរៀបចំគ្រប់បែបយ៉ាងក្នុងការដឹកនាំកីឡាករ និងកី​ឡា​ការិនីរបស់យើង ទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នៅទីក្រុងហាន់ចូវ, សា​ធា​រណរដ្ឋប្រជាមានិតចិន នាពេលខាងមុខនេះ ។

សម្តេចធិបតី បានជូនពរ និងប្រសិទ្ធពរ ដល់បងប្អូនកីឡាករ និងកីឡាការិនីទាំងអស់ ឱ្យ​ទទួលបានជោគជ័យ និងនាំមកនូវកិត្តិយសសម្រាប់ជាតិ និងមាតុភូមិ ។ បន្ថែមលើនេះ ស​ម្តេ​ចធិបតី ក៏បានផ្តាំផ្ញើនូវអនុសាសន៍មួយចំនួនជូនដល់កីឡាករ និងកីឡាការិនីទាំងអស់ ស​ម្រា​ប់ការត្រៀមលក្ខណៈប្រកួតនាពេលខាងមុខ រួមមាន៖ (១.) បន្តហ្វឹកហាត់ និង​ថែ​បំ​ប៉​ន​សុ​ខ​ភា​ពឱ្យបានល្អ, (២.) ប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ជាកីឡាករ និងកីឡាការិនី និង​ជា​មិ​ត្ត​ល្អ​ ដើម្បីបង្កើតនូវការចងចាំល្អពីកម្ពុជា ព្រោះអត្តពលិកកម្ពុជាម្នាក់ៗ សុ​ទ្ធសឹ​ងតែ​ជាអ​ង្គ​ទូ​ត​តំ​ណា​ងឱ្យកម្ពុជា, (៣.) ចៀសវាងដាច់ខាតនូវការប្រើប្រាស់សារធាតុហាមឃាត់ និងខុ​ស​ពី​ប​ទ​វិ​ន័​យកីឡា, (៤.) រក្សាសាមគ្គីភាព និងជួយគ្នាទៅវិញទៅមក ឱ្យដូចជាសុភាសិត «​នៅផ្ទះ​ម្តាយ​ទី​ទៃ នៅព្រៃម្តាយតែមួយ» និង (៥.) បន្តបង្កើនសាមគ្គីភាព និងមិត្តភាពជាមួយអត្តព​លិក​នៃ​ប​ណ្តា​ប្រទេសនានា ក្រោមគោលការណ៍៖ ឈ្នះ គឺជាការបង្កើនមិត្តច្រើន និង​ឈ​រ​លើក្រម​សី​ល​ធ​ម៌ល្អ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា