កំពង់ស្ពឺ៖ ក្រោយដោយទទួលបានពត៍មានពីបណ្តាញសង្គមពាក់ពន្ធ័ករណី ចោកម្ម ក្មេងទំនើង និងក្មេងប្រើប្រាស់គ្រឿងញៀនអាណាធិបតេយ្យ ដោយមានការបញ្ជាដឹកនាំយ៉ាងម៉ត់ចត់របស់លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានដឹកនាំកំលាំងជំនាញពាក់ព័ន្ធចុះធ្វើការស្រាវជ្រាវរហូតឃាត់មុខសញ្ញាពាក់ពន្ធ័បានចំនួននាក់៤នាក់៖
១.ឈ្មោះ ឌុល សុខឃៀង(ញ៉េល)ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិច្រាស ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ(លួច គាស់តូបលក់បៀយរ័)
២.ឈ្មោះ ធឿន ប៊ុណា (ង៉ោល) ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិច្រេស ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ (លួចម៉ូទ័រ)
៣.ឈ្មោះ ឌុន ទូច (មេះ)ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិថ្មីទម្លាប់ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ(លួចអាគុយនិងម៉ូទ័រ)
៤.ឈ្មោះ សុខ ចាន់ផានិត (និត)ភេទប្រុស អាយុ២២ឆ្នាំ រស់នៅអន្លង់ចំណា ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ (លួចអាគុយ)
+ ដកហូតវត្ថុតាងបាន
-បៀរយរ័៤កេស
-អាគុយ២គ្រឿង
-ម៉ូទ័រ២គ្រឿង
បច្ចុប្បន្នមុខសញ្ញាទាំង៤កំពុងសាកសួរកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕
ប្រភព៖ អធិការរដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ