ត្បូងឃ្មុំ៖ សេចក្ដីបំភ្លឺ ព៌ត័មាន របស់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សូមបំភ្លឺព៌ត័មាន ជូនសាធារណៈជន តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក(Facebook) មេត្តាជ្រាបថា៖
នៅថ្ងៃទី15 ខែកញ្ញា ឆ្នាំ2023 វេលាម៉ោង14 និង 28នាទី មានគណនីហ្វេសប៊ុកផេក សារព៌ត័មាន ឈ្មោះ (វុទ្ធី ព៌ត័មាន) បានធ្វើការផ្សាយផ្ទាល់ដែលមានខ្លឹមសារថា (ភូមិពញាក្រែក ឃុំពញាក្រែក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ លេងល្បែងបៀរ នៅកណ្តាលផ្លូវ ដូចមិនឃើញមន្ត្រីអាជ្ញាធរ អេីពេីសោះ ឬក៏បងមន្ត្រីសមត្ថកិច្ចសម្រាន្តលក់អស់ហើយ ងេីបឡេីងមកបង កុំគេងយូរពេកប្រយ័ត្ន ស្ពឹកស្រពន្ធ ប្រយ័ត្នថ្នាក់ដឹកនាំដឹងវះកាត់សាច់ស្អុយក្រវាត់ ចោល ថ្ងៃទី15 ខែកញ្ញា 23 វេលាម៉ោង2:28 នាទី )។
ក្រោយពីទទួលបានព៌ត័មាន ភ្លាម កម្លាំងសមត្ថកិច្ចយើងបាន ចុះទៅដល់ទីតាំងខាងលេី ស្ថិតនៅភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ធ្វើការត្រួតពិនិត្យជាលទ្ធផល ឃេីញថា ទីតាំង ខាងលើ មិនមានការ លួច លេងល្បែងស៊ីសង ខុសច្បាប់នោះទេ ជាក់ស្ដែងគឺឃើញ ប្រជាពលរដ្ឋ នាំគ្នាអង្គុយលេងអុក តែប៉ុណ្ណោះ ។ ដូចសេចក្ដីបំភ្លឺពត៌មានខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណៈជន មេត្តា ទទួលជ្រាប ៕
ប្រភព៖ អធិការដ្ឋាននគរបាលស្រុកពញាក្រែក

