FIFA បានរាយការណ៍ថា តាំងពីបើកទីផ្សារដោះដូរកីឡាករពីថ្ងៃទី 1 ខែមិថុនា ដល់ថ្ងៃទី 1 ខែកញ្ញា ការចំណាយលើការផ្ទេរបានឈានដល់កម្រិតខ្ពស់បំផុត បើគិតជាសាច់ប្រាក់សរុបចំនួន 7.36 ពាន់លានដុល្លារ កើនឡើង 26.8% បើធៀបនៅក្នុងឆ្នាំ 2019 និងកើនឡើង 47.2% បើធៀបនឹងឆ្នាំ 2022។
របាយការណ៍បាននិយាយថា «ក្របខ័ណ្ឌ Premier League របស់អង់គ្លេសបានឈរនៅលើកំពូលតារាងសម្រាប់ការចំណាយលើការផ្ទេរ មានចំនួន 1.98 ពាន់លានដុល្លារ។ ដោយអាឡឺម៉ង់បានគឺជាម្ចាស់កំណត់ត្រាចំនួនខ្ពស់បំផុតនៃប្រាក់ផ្ទេរ មានចំនួន 1.11 ពាន់លានដុល្លារ ។
ចំណែកប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានបញ្ចប់ការផ្ទេរក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជីជាមួយនឹងការវិនិយោគសរុប 875,4 លានដុល្លារ។
ហើយនៅពីក្រោយនោះមានប្រទេសបារាំង បានចំណាយប្រាក់ចំនួន 859,7 លានដុល្លារ, អាឡឺម៉ង់ បានចំណាយប្រាក់ចំនួន 762,4 លានដុល្លារ ,អ៊ីតាលី បានចំណាយប្រាក់ចំនួន 711 លានដុល្លារ និងអេស្ប៉ាញ បានចំណាយប្រាក់ចំនួន 405,6 លានដុល្លារ៕