លោក John Terry អាចជាឥស្សរជនអង់គ្លេសចុងក្រោយបង្អស់ដែលបញ្ចប់ការផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីត ខណៈដែលគាត់ត្រូវបានគេរាយការណ៍ថានឹងចូលកាន់តំណែងជាគ្រូបង្វឹកក្រុម Al-Shabab ។
អតីតខ្សែការពារ Chelsea និងអង់គ្លេសអាចចាប់ផ្តើមអាជីពជាអ្នកចាត់ការរបស់គាត់នៅក្នុង Saudi Pro League ដូចដែល The Sun រាយការណ៍ថាគាត់បានឈានដល់កិច្ចព្រមព្រៀងពាក្យសំដីជាមួយ Al-Shabab ។ ការពិភាក្សាត្រូវបានគេនិយាយថាបានចាប់ផ្តើមប្រហែលមួយខែមុន ដោយគាត់នឹងចុះហត្ថលេខាលើកិច្ចសន្យារយះពេល ២ ឆ្នាំ ប៉ុន្តែក្នុងកិច្ចសន្យាបានបញ្ជាក់ថា ប្រសិនបើគាត់ដឹកនាំបានជោគជ័យគាត់អាចបន្តរយះពេល២ឆ្នាំបន្ថែមទៀត ។
Terry ដែលបច្ចុប្បន្នកំពុងធ្វើការជាអ្នកប្រឹក្សានៅថ្នាលយុវជន Chelsea អាចជួបជាមួយអតីតមិត្តរួមជាតិអង់គ្លេសរបស់គាត់គឺលោក Steven Gerrard ដែលទទួលបន្ទុក Al-Ettifaq ។
អតីតប្រធានក្រុម Chelsea វ័យ 42 ឆ្នាំរូបនេះអាចនឹងដឹកនាំក្រុម Al-Shabab នៅពេលពួកគេលេងការប្រកួតបន្ទាប់ទល់នឹង Al-Feiha នៅថ្ងៃទី 15 ខែកញ្ញា។ ក្លឹប Al-Shabab មានត្រឹមតែ 2 ពិន្ទុប៉ុណ្ណោះបន្ទាប់ពីការប្រកួត 5 លើកដំបូងរបស់ពួកគេនៅក្នុង Saudi Pro League នៅរដូវកាលនេះ។ .