បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Sergio Ramos បានសម្រេចផ្ទេរទៅកាន់ក្លឹប Sevilla។ ការនិយាយព្រមព្រៀងបានកើតឡើង ទៅលើកុងត្រារយៈពេលខ្លី។ បើទោះបីជាមានការស្នើសុំនៅលើតុពីសំណាក់កលឹប Al Ittihad និងក្លឹបទួរគីក៏ដោយ។
គួរបញ្ជាក់ថា កីឡាករ Ramos បានត្រលប់មកកាន់ក្លឹប Sevilla វិញ ក្រោយការចាកចេញពីទីនេះអស់រយៈពេល ១៨ឆ្នាំ៕