សមត្ថកិច្ចក្របួចបានក្រុមជើងខ្លាំង ខាងប្រើកាំបិតកាប់ចាក់ បានចំនួន ៧នាក់ហើយ

0

ភ្នំពេញ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៦:១០​នាទី កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន ០៧​នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ម៉ូតូ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ចំនួន​០៣​ករណី​។

May be an image of 7 people, scooter and text

ករណី​ទី​១៖ ហិង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ម៉ូតូ ចំនួន​០៣​គ្រឿង ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២៧ ផ្លូវ​លេខ​៤១០ ក្រុម​០៣ ភូមិ​០១ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង ២២:០០​នាទី​។ ជន​រង​គ្រោះ​ឈ្មោះ ច្រិច សុខ​រី​ម ភេទ ប្រុស ជនជាតិ ខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​៣២ ផ្លូវ​លេខ​៤៣២ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

ករណី​ទី​២៖ ព្រួត​គ្នា​យក​ដាវ​កាប់ បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន ០១ គ្រឿង ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ឃ្លាំង​លក់​រថយន្ត​យីហោ​បូ​រិ​ន​ផ្ទះ​លេខ​១៣៨​អឺ ផ្លូវ​លេខ​៧០ ភូមិ​១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល ២០:៣០​នាទី​។

ករណី​ទី​៣៖ ព្រួត​គ្នា​យក​ដាវ​កាប់ បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ ចំនួន​០១​គ្រឿង និង​សម្ភារៈ​មួយ​ចំនួន ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​១៣២ ផ្លូវ​លេខ​៥៣ ភូមិ​៥ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល ២០:១០ នាទី​។ ជន​រង​គ្រោះ ឈ្មោះ ប៊ុ​ន ណា​រឿង ភេទ ស្រី អាយុ​៥០​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​១៣២ ផ្លូវ​លេខ​៥៣ ភូមិ​៥ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ លក់ដូរ​។

May be an image of slow loris and text

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់​៖
១-​ឈ្មោះ ថៃ វី​រៈ​យុទ្ធ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​វត្ត​ភ្នំ​ថ្នាក់​ទី​១០​អា​១ មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។
២-​ឈ្មោះ ព្រំ ណា​ង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​វត្ត​ភ្នំ​ថ្នាក់​ទី​៨​អា មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។
៣-​ឈ្មោះ ញ៉ូ មួន​ខេមរា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​វត្ត​ភ្នំ​ថ្នាក់​ទី​១១​ដេ មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។
៤-​ឈ្មោះ បាក់ បញ្ញា​ពេជ្រ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​សន្ធរ​ម៉ុ​ក​ថ្នាក់​ទី​១០​ដេ​១ មាន​ទីលំនៅ​ផ្ទះ​លេខ​១២៨​អឺ​២ ផ្លូវ​លេខ​១២៦ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។
៥-​ឈ្មោះ សាន់ សា​កាន ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​ទឹកល្អក់​ថ្នាក់​ទី​៩​អា​២ មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។
៦-​ឈ្មោះ សុទ្ធ ពិ​ទី​ន ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​វត្ត​ភ្នំ​ថ្នាក់​ទី​៩​បេ មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។
៧-​ឈ្មោះ គឹ​ម សាន់​នី​ត ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​វត្ត​ភ្នំ មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

May be an image of slow loris and text

សម្ភារៈ​ចាប់​យក​៖ ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១IC-៩០៣៣, ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​គី និ​ច ពណ៌ ខៀវ ស៊េរី​ឆ្នាំ​២០២១ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១JA-៥២២៨, ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​គី និ​ច ពណ៌ ក្រហម ស៊េរី​ឆ្នាំ​២០២៣ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១KB-០២៥៥​។

បច្ចុប្បន្ន​ជនសង្ស័យ និង វត្ថុ​តាង​ខាងលើ កម្លាំង​ជំនាញ​ការិយាល័យ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ