Ramos ទំនង់ជាអាចផ្ទេរទៅចូលរួមជាមួយនឹងមិត្តរួមក្រុមចាស់កាលលេងនៅ Real Madrid

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាក្លឹប Al-Ittihad មានបំណងចង់បន្ថែមនៅតំបន់ការពារ អោយបានមុនទីផ្សាដោះដូរបិទនៅថ្ងៃទី៧ ខែកញ្ញា ហើយក្លឹបចង់បាន Ramos បន្ទាប់ពីខកខានក្នុងការផ្ទេរយក Luiz Filipe ពីក្លឹប Real Betis។ បើការផ្ទេរមួយនេះកើតឡើងមែន នឹងធ្វើអោយគាត់អាចនឹងបានលេងជួបចុមជាមួយនឹងក្លឹបមិត្តរួមក្រុម Karim Benzema ម្តងទៀត។

កីឡាករ Ramos ជាកីឡាករដែលគ្មានក្លឹបលេង បន្ទាប់ពីគាត់បានចាកចេញពីក្លឹប PSG ប៉ុន្តែគាត់មានជម្រើសជាច្រើនដែលអាចត្រូវធ្វើការសម្រេចចិត្ត។ ក្នុងនោះក្លឹប Besiktas និង Galatasary ក៏ចង់បានខ្សែការពាររូបនេះផងដែរ។

គួរបញ្ជាក់ថាក្លឹប Al-Ittihad នឹងត្រលប់ចូលប្រកួតប្រជែងវិញនៅថ្ងៃ១៤ ខែកញ្ញាខាងមុខ ដោយត្រូវជួបជាមួយនឹងក្លឹប Al-Akhdoud៕

Benzema Sergio Ramos