ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មាន ករណីបាត់ម៉ូតូ នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីម៉ោង៣រសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រួមសហការជាមួយកម្លាំងនៃអធិការដ្ឋានស្រុកកៀនស្វាយ បានបង្ក្រាបជនសង្ស័យ២នាក់ និងដកហូតម៉ូតូ យកមកប្រគល់ជូនម្ចាស់វិញ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៣ ។
ជាមួយគ្នានោះលោកស្រី នាង សុីណាត ដែលជាម្ចាស់ម៉ូតូតំណាងអោយប្រជាពលរដ្ឋក្នុងភូមិព្រែកថ្មី បានសម្តែងក្តីរីករាយ និងថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ, លោកស្នងការនគរបាលរាជធានីភ្នំពេញ, លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ, លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ និងលោកអធិការខណ្ឌច្បារអំពៅ លោកអធិការស្រុកកៀនស្វាយ ព្រមទាំងកងកម្លាំងចម្រុះ ដែលបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
ប្រភព៖ អធិការនគរបាលខណ្ឌច្បារអំពៅ-វរសេនីយ៍ឯក ម៉ៅ សឿត