បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាអតីតតារាឆ្នើមរបស់ក្លឹប Manchester United និង Chelsea គឺកីឡាករ Juan Mata ត្រៀមក្នុងការចាប់ផ្តើមនៅការប្រកួតប្រជែងថ្មី បន្ទាប់ពីគាត់បានជ្រើសរើសការទៅចូលរួមជាមួយនឹងក្លឹប Vissel Kobe នៅលីគរបស់ប្រទេសជប៉ុន។ បន្ទាប់ពីមានការពិបាកនៅក្លឹប Galatasaray ហើយគាត់ក៏ទទួលបានសំណើរពីក្លឹបនៅអារ៉ាប៊ីសាអូឌីត និងឌូបៃ។ ទោះបីជាយ៉ាងណា កីឡាករវ័យ ៣៥ឆ្នាំ បានសម្រេចចិត្តទៅចូលរួមជាមួយនឹងក្លឹបនៅ J-League។
កីឡាករ Mata សម្រេចចិត្តដើរតាមគន្លងរបស់អតីតតារាឆ្នើមសញ្ជាតិអេស្ប៉ាញ Andres Iniesta ដែលគាត់ក៏ធ្លាប់លេងនៅ Vissel Kobe រហូតដល់ដើម្បីឆ្នាំនេះផងដែរ។ ហើយអតីតមិត្តរួមជាម្នាក់ទៀតនោះ គឺ David Villa ដែលបានចំណាយពេលនៅទីនោះក្នុងឆ្នាំ២០១៩។
ការផ្ទេរ Mata ទៅកាន់ក្លឹប Vissel Kobe បានធ្វើអោយមានការឆ្លុះបញ្ចាំងពីនិន្នាការកើនឡើងនៃតារាបាល់ទាត់ឆ្នើមៗ ចាកចេញពីលីគនៅតំបន់អឺរ៉ុប៕