ទីបំផុត Greenwood ត្រូវបានផ្ទេរទៅកាន់ក្លឹបនៅអេស្ប៉ាញហើយ

0

បរទេស៖ ក្លឹប United បានធ្វើការបញ្ជាក់ហើយថាកីឡាករ Mason Greenwood នឹងចាកចេញពីទឹកដី Old Trafford ក្រោយការស៊ើបអង្កេតផ្ទៃក្នុងអសរយៈពេល ៦ខែ។ ខណៈដែលកីឡាករត្រូវបានប្តឹងពាក់ព័ន្ធនឹងករណីរំលោភ ហិង្សា កាលពីឆ្នាំ ២០២២ ប៉ុន្តែក៏ត្រូវបានដកការចោទប្រកាន់វិញកាលពីកំឡុងខែកុម្ភៈ ឆ្នាំ២០២៣នេះ។

កីឡាករ Greenwood បានក្លាយជាប្រធានបទក្តៅមួយនៅពេលដែលមានក្លឹបនៅអាឡឺម៉ង់, អ៊ីតាលី, អេស្បាញ់ និងទួរគី ដែលចង់បានគាត់។ ហើយក្លឹប Lazio បានធ្វើការដាក់សំណើរនៅការផ្ទេរក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ។

ផ្ទុយមកវិញ ខ្សែប្រយុទ្ធរូបនេះជ្រើសរើសការទៅចូលរួមជាមួយនឹង Getafe ក្នុងលក្ខខណ្ឌខ្ចីជើង ដោយក្លឹបនៅអេស្ប៉ាញមួយនេះ បានបញ្ជាក់អំពីការមកដល់របស់គាត់កាលពីថ្ងៃសុក្រម្សិលមិញ។

គយរបញ្ជាក់ថា Greenwood មិនបានលេងចាប់តាំងពីខែមករា ឆ្នាំ២០២២មក នៅពេលដែលក្លឹប Man Utd យកឈ្នះលើ West Ham​ក្នុងលទ្ធផល ១ទល់នឹង០៕