ករណីឆេះទូកដឹកឥវ៉ាន់ចាបហួយមួយគ្រឿង ធ្វើអោយរបួសបុរសម្នាក់

0

កោះកុង៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៣និង៣០នាទី មានករណីឆេះទូកដឹកឥវ៉ាន់ចាបហួយ នៅចំណុចមុខកន្លែងលក់ប្រេងឥន្ធនៈ ពូលីម ស្ថិតនៅភូមិ៣ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បណ្ដាលឱ្យមនុស្សរងរបួស ០១នាក់ (ប្រុស) ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណេត សុវណ្ណារ៉ា អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរតៃកុងទូក មានទីលំនៅនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងខូចខាតទូកនឹងអីវ៉ាន់ដែលនៅលើទូកទាំងស្រុង។

ប្រភពដដែលបានបន្តទៀតថា មូលហេតុមកពីជនរងគ្រោះ ចាក់ប្រេងហៀរលើម៉ាស៊ីនទូក ពេលម៉ាស៊ីនកំពុងបញ្ឆេះ ក្រោយកើតហេតុសមត្ថកិច្ចយើងបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ