ការផ្ទេរខ្សែបម្រើ Ryan Gravenberch ត្រូវបានព្រមព្រៀងក្នុងតម្លៃប្រមាណ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក David Ornstein អ្នកព័ត៌មានកីឡាករប្រចាំសារព័ត៌មាន The Athletic បានអោយដឹងថាក្លឹប Liverpool បានឈានដល់ការព្រមព្រៀងជាមួយនឹងក្លឹប Bayern ក្នុងការចុះហត្ថលេខាផ្ទេរ Ryan Gravenberch។ តម្លៃផ្ទេរប្រមាណ ៤០លានអឺរ៉ូ។

កីឡាករជម្រើសជាតិអន្តរជាតិ នឹងមកចូលរួមជាមួយនឹងក្លឹប Liverpool នៅកុងត្រារយៈពេលវែង។ ហើយកីឡាករវ័យ ២១ឆ្នាំរូបនឹង នឹងធ្វើដំណើរមកកាន់ Liverpool នៅល្ងាចថ្ងៃព្រហស្បត្តិ៍ មុននឹងការធ្វើតេស្តសុខភាពនៅថ្ងៃសុក្រ៕