បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GOAL បានអោយដឹងថា កីឡាករ Eden Hazard, Sergio Ramos, David de Gea និងកីឡាករល្អៗមួយចំនួនទៀតដែលសុទ្ធមិនទាន់មានក្លឹបលេចនៅឡើយ និងអាចចុះហត្ថលេខាដោយមិនអស់ប្រាក់។
១. ខ្សែប្រយុទ្ធ Eden Hazard មានវ័យ ៣២ឆ្នាំ
ក្លឹប Real Madrid បានធ្វើការប្រកាសថាកីឡាករ Eden Hazard នឹងចាកចេញពីក្លឹបនៅពេលចាប់រដូវកាល ២០២២-២៣ បន្ទាប់ពីភាគីទាំង ២បានព្រមព្រៀងគ្នាក្នុងការបញ្ចប់នៅកុងត្រា ដែលនៅសល់។ កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះ គឺមានពេលវេលាដ៏ពិបាកមួយនៅក្លឹប Real Madrid ក្រោយមកចូលរួមកាលឆ្នាំ២០១៩ ពីក្លឹប Chelsea ហើយពេលនេះគាត់កំពុងសម្លឹងមើលការប្រកួតប្រជែងថ្មី។ ទោះបីជាយ៉ាងណាក៏ដោយ គាត់ក៏ធ្លាប់បញ្ជាក់ទៅលើការពិចារណាអំពីការចូលនិវត្តន៍ផងដែរ។

២. ខ្សែការពារ Sergio Ramos មានវ័យ ៣៧ឆ្នាំ
អតីតប្រធានក្រុម Real Madrid ក៏ដូចជាម្ចាស់ជើងឯក UCL ជាច្រើនជំនាន់រូបនេះ មិនបានបន្តកុងត្រាថ្មីជាមួយនឹងក្លឹប PSG នោះទេ ដោយសារតែគាត់បានជួបនឹងបញ្ហារបួសច្រើនពេក។

៣. អ្នកចាំទី David de Gea មានវ័យ ៣២ឆ្នាំ
David de Gea បានចាកចេញពីក្លឹប Manchester United នៅរដូវក្តៅ ២០២៣នេះ បន្ទាប់ពីក្លឹបសម្រេចចិត្តមិនបន្តកុងត្រាថ្មីជាមួយគាត់។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ គឺមិនទាន់មានក្លឹបលេងនៅទេ បន្ទាប់ពីចំណាយពេលជាងមួយទស្សវត្សរ៍នៅ Theatre of Dreams។ គាត់គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកមួយចំនួនដែលនៅសល់ពីសម័យលោក Sir Alex Ferguson ។

៤. ខ្សែបម្រើ Roberto Pereyra មានវ័យ ៣២ឆ្នាំ
កីឡាករ Roberto Pereyra មិនទាន់មានក្លឹបលេងនោះទេនៅរដូវក្តៅនេះ បន្ទាប់ចំណាយពេល ៣ឆ្នាំនៅក្លឹប Udinese។ កីឡាករវ័យ ៣២ឆ្នាំ សញ្ជាតិអាហ្សង់ទីន បានឈ្នះនៅពាន Serie A ចំនួន ២ដង ជាមួយនឹងក្លឹប Juventus និងឈ្នះ Coppa Italian ចំនួន ២ដងដែរ។

៥. ខ្សែប្រយុទ្ធ Jesse Lingard មានវ័យ ៣០ឆ្នាំ
កុងត្រារបស់ Jesse Lingard ជាមួយនឹងក្លឹប Nottingham Forest បានផុតនៅចុងរដូវកាល ២០២២-២៣ ហើយនៅពេលនេះគាត់មិនទាន់មានក្លឹបលេងនោះទេ។ តាមប្រភពមួយចំនួនបានអោយដឹងថាក្លឹប Fenerbahce និងក្លឹបមួយចំនួននៅមជ្ឈឹមបូព៌ាកំពុងចង់ចុះហត្ថលេខាយករូបគាត់។

៦. ខ្សែប្រយុទ្ធ Mariana Diaz មានវ័យ ៣២ឆ្នាំ
កីឡាករ Mariano Diaz ត្រូវបានចាកចេញពីក្លឹប Real Madrid កាលពីរដូវកាលមុន។

៧. ខ្សែបម្រើប្រយុទ្ធ Juan Mata មានវ័យ ៣៥ឆ្នាំ
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ មិនទាន់មានក្លឹបលេងនៅឡើយទេ បន្ទាប់ពីគាត់បានចែកផ្លូវជាមួយនឹង Galatasaray។

៨. ខ្សែការពារ Axel Tuanzebe មានវ័យ ២៥ឆ្នាំ
អតីតខ្សែការពារក្លឹប Man Utd កីឡាករ Axel Tuanzebe នៅមិនទាន់មានក្លឹបលេងនោះទេ ក្រោយចំពេលលេងខ្ចីជើងជាច្រើនរដូវកាលកន្លងមក។ គាត់បានចំណាយពេលលេងខ្ចីជើងនៅ Stoke City កាលពីរដូវកាលមុន និង Napoli ប៉ុន្តែនៅតែមិនមែនជាជម្រើសរបស់ក្លឹបទាំងនោះដដែរ។

៩. ខ្សែការពារ Phil Jones មានវ័យ ៣១ឆ្នាំ
ខ្សែការពារវ័យ ៣១ឆ្នាំបានចាកចេញពី Manchester United នៅរដូវក្តៅនេះ បន្ទាប់ពីចូលរួមជាមួយក្លឹបក្នុងឆ្នាំ ២០១១ និងចំណាយពេលជាងមួយទសវត្សរ៍នៅ Old Trafford ។ គាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករចុងក្រោយដែលនៅសេសសល់ពីសម័យលោក Alex Ferguson និងបានបង្ហាញខ្លួន ១៦៩ ប្រកួតសម្រាប់បិសាចក្រហម៕
.jpg?auto=webp&format=pjpg&width=3840&quality=60)